ទស្សន​ចំនួន​៦ឃ្លា​របស់​អ្នក​និពន្ធ​ប្រលោមលោក​ជាតិ​អាហ្សង់ទីន លោក Julio Cortazar​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៦ឃ្លា​របស់​អ្នក​និពន្ធ​ប្រលោមលោក​ជាតិ​អាហ្សង់ទីន លោក Julio Cortazar និង​ជា​អ្នក​សរសេរ​រឿង​ខ្លី ព្រម​ទាំង​ជា​បុគ្គល​មួយ​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្ដួចផ្ដើម​បង្កើត​ចលនា​អក្សរសាស្ត្រ Latin American Boom ផង​ដែរ:

 

១) «ឋានសួគ៌​គឺជា​ខណៈ​ពេល​មួយ​នោះ​ដែល​នៅ​ពេល​អ្វីមួយ​សម្រេច​ទៅ​ដល់​ជម្រៅ​អតិបរមា​របស់​វា ទៅ​ដល់​ការ​ឈោង​ទៅ​ដល់​អតិបរមា​របស់​វា ទៅ​ដល់​សមត្ថភាព​ក្នុង​ការ​យល់​ជា​អតិបរមា​របស់​វា ហើយ​ក៏​បាន​ក្លាយ​ជា​លែង​គួរឲ្យ​ចាប់អារម្មណ៍​ទាំងស្រុង។»

 

២) «ការ​ចងចាំ​បាន​ត្បាញ​និង​ឃុំ​យើង​ក្នុង​ពេល​តែមួយ​ដោយ​អាស្រ័យ​ទៅលើ​ល្បិចកល​ដែល​យើង​មិន​បាន​រួមចំណែក។ យើង​មិន​គួរ​និយាយ​ពី​ការ​ចងចាំ​របស់​យើង​ឡើយ ព្រោះ​ថា​វា​មិនមែន​ជា​អ្វី​ក្រៅ​ពី​ជា​របស់​យើង​នោះ​ឡើយ។ វា​ដំណើរការ​ទៅ​តាម​របៀប​មួយ​ដែល​វា​ចង់ វា​ជួយ​យើង​ខណៈ​ពេល​ដែល​បំភ័ន្ត​យើង ឬ​ប្រហែល​ជា​បំភ័ន្ត​យើង​ដើម្បី​ជួយ​យើង។»

 

៣) «គ្មាន​អ្វីមួយ​ដែល​គួរឲ្យ​អស់​សំណើច​ជាង​ភាព​ម៉ត់ចត់​ដែល​ត្រូវ​បាន​យល់​ថា​ជា​គុណធម៌​មួយ​ដែល​ត្រូវ​នៅ​ពី​មុខ​រាល់​អក្សរសាស្ត្រ​សំខាន់ៗ​ទាំងអស់​នោះ​ឡើយ។»

 

៤) «អក្សរសាស្ត្រ​គឺជា​ល្បែង ប៉ុន្តែ​វា​គឺជា​ល្បែង​ដែល​បុគ្គល​ម្នាក់​អាច​ប្រគល់​ជីវិត​ខ្លួនឯង​ចូល​ទៅ។»

 

៥) «ការ​ចងចាំ​គឺជា​សំឡេង​ឡង​ទៅវិញ​ដ៏​ចម្លែក​មួយ ដែល​ស្តុកទុក​នូវ​ការ​ចម្លង​ខ្លួន​របស់​វា​ដោយ​អាស្រ័យ​ទៅលើ​សំឡេង​ដទៃ​ក្រៅ​ពី​សតិ​ដឹង​ឬ​ការ​រំពឹង​ទុក។»

 

៦) «បន្ទាប់​ពី​អាយុ​៥០ឆ្នាំ យើង​ចាប់ផ្ដើម​ស្លាប់​បន្តិច​ម្ដងៗ​នៅ​ក្នុង​ការ​ស្លាប់​របស់​អ្នកដទៃ។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​ ១០ឃ្លា​របស់​លោក Gary Zukav ម្ចាស់សៀវភៅជាប់​ពានរង្វាន់​សៀវភៅ​ជាតិ​របស់​អាមេរិក The Dancing Wu Li Masters​

X
5s