ប្រយោគ​ចំនួន ​៧ឃ្លា ដែល​អាច​ពញ្ញាក់​ការ​គិត​របស់​អ្នក​​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន ​៧ឃ្លា ដែល​អាច​ពញ្ញាក់​ការ​គិត​របស់​អ្នក៖

 

១) «គ្មាន​នរណា​ម្នាក់​ដែល​ត្រូវ​បាន​ឃុំឃាំង​យ៉ាង​អស់​ក្ដី​សង្ឃឹម​ដូច​ទៅ​នឹង​មនុស្ស​ដែល​ជឿ​ទាំង​ខុស​ឆ្គង​ថា​ពួកគេ​មាន​សេរីភាព​នោះ​ឡើយ។ ការ​ពិត​ត្រូវ​បាន​លាក់​ទុក​ពី​ជម្រៅ​នៃ​ចិត្ត​របស់​ពួកគេ​ដោយ​អ្នក​គ្រប់គ្រង​ដែល​គ្រប់គ្រង​ពួកគេ​ជាមួយ​ការ​កុហក។ ពួកគេ​ត្រូវ​បានចាក់បញ្ចូល​​​ទៅ​ដោយ​ភាព​ក្លែងក្លាយ​រហូត​ទាល់តែ​ខុស​ឃើញ​ដូច​ត្រូវ​នៅ​ក្នុង​ភ្នែក​របស់​ពួកគេ។» Johann Wolfgang von Goethe

 

២) «តើ​មាន​នរណា​ម្នាក់​ដែល​ពិតជា​ដឹង​ថា​ពួកគេ​កំពុងតែ​ឆ្ពោះ​ទៅ​ទីណា​ដែរ​ទេ ?» Denis Diderot

 

៣) «មនុស្ស​ដែល​មាន​ឥរិយាបថ​សមរម្យ​បំផុត​ក្លាយ​ជា​ដៃគូ​ស្នេហា​ដែល​គួរឲ្យ​អស់​សំណើច​ជាងគេ​បំផុត។» Denis Diderot

 

៤) «សភាវគតិ​ដឹកនាំ​សត្វ​បាន​ល្អ​ជាង​មនុស្ស​ទៅ​ទៀត។ នៅ​ក្នុងខ្លួន និង​ខួរ​ក្បាល​​សត្វ​មាន​ភាព​បរិសុទ្ធ នៅ​ក្នុង​មនុស្ស​វា​ត្រូវ​បាន​នាំ​ទៅ​រក​ផ្លូវ​ខុស​ដោយ​ហេតុផល​និង​ប្រាជ្ញា​របស់​គាត់។» Denis Diderot

 

៥) «យើង​ទទួលបាន​នូវ​ការ​អប់រំ​ចំនួន​៣ មួយ​មក​ពី​ឪពុកម្ដាយ​របស់​យើង មួយ​បាន​​មក​ពី​សាលា​របស់​យើង និង​មួយ​ទៀត​មក​ពី​ពិភពលោក។ ចំណុច​ទីបីនេះ វា​ផ្ទុយ​​ច្រាស់​គ្នា​ពី​អ្វី​ដែល​ចំណុច​ទាំងពីរ​ដំបូង​បាន​បង្រៀន​យើង។» Baron de Montesquieu

 

៦) «អ្នក​ត្រូវ​រៀន​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​តែ​ការ​ដឹង​បន្តិចបន្តួច។» Baron de Montesquieu

 

៧) «ដើម្បី​ជោគជ័យ​នៅ​ក្នុង​ពិភពលោក យើង​ត្រូវតែ​ធ្វើឲ្យ​មើល​ទៅ​ដូចជា​ល្ងង់ខ្លៅ​ប៉ុន្តែ​មាន​បញ្ញា។» Baron de Montesquieu

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៨ឃ្លា​ពី​គ្រូបង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​នៃ​សតវត្ស​ទី២០ លោក G. I. Gurdjieff

X
5s