សម្រង់គតិ​ចំនួន​៧ឃ្លា​ដែល​ត្រូវ​បាន​បន្សល់​ទុក​ដោយ​បុគ្គល​ឆ្នើម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​



ខាងក្រោម​នេះ​គឺជា​សម្រង់​គតិ​ចំនួន​៧ឃ្លា​ដែល​ត្រូវ​បាន​បន្សល់​ទុក​ដោយ​បុគ្គល​ឆ្នើម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ:

 

១) «ភាព​ល្ងង់ខ្លៅ​នៅ​ឆ្ងាយ​ពី​សេចក្ដី​ពិត​តិច​ជាង​ការ​គិត​លម្អៀង។» Denis Diderot

 

២) «មាន​នូវ​រឿង​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​អាច​បង្ខំ​បាន។ ខ្ញុំ​ត្រូវតែ​បត់បែន​តាម មាន​នូវ​ពេល​ខ្លះ​ដែល​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​ដែល​ចាំបាច់​គឺជា​ការ​ផ្លាស់ប្ដូរ​ការ​យល់ឃើញ​របស់​ខ្ញុំ។» Denis Diderot

 

៣) «ភ័ព្វ​សំណាង​មិន​បាន​ផ្លាស់ប្ដូរ​មនុស្ស​ឡើយ វា​គ្រាន់តែ​ដោះ​របាំង​មុខ​របស់​ពួកគេ​ចេញ​ប៉ុណ្ណោះ។» Suzanne Curchod

 

៤) «មនោសញ្ចេតនា​កាន់តែ​ច្រើន ទុក្ខសោក​កាន់តែ​ខ្លាំង​។» Suzanne Curchod

 

៥) «ភាព​ចំណាន​ប៉ិនប្រសប់​មិនមែន​ជា​អ្វី​ក្រៅ​ពី​ការ​យកចិត្តទុកដាក់​ដែល​បន្ត​ឥត​ឈប់ឈរ​នោះ​ឡើយ។» Claude Adrien Helvetius

 

៦) «រាល់​ទស្សន​ទាំងអស់ បើ​ត្រូវ​បាន​ពន្លា​ឲ្យ​ទៅ​ដល់​អនន្តភាព នឹង​ក្លាយ​ជា​ភាព​ផ្ទុយ​របស់​វា​ខ្លួនឯង។» Georg Wilhelm Friedrich Hegel

 

៧) «ប្រវត្តិសាស្ត្រ​ពិភពលោក​គឺជា​តុលាការ​នៃ​ការ​វាយតម្លៃ។» Georg Wilhelm Friedrich Hegel

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​៩ឃ្លា ដែល​បង្កប់​នូវ​អាថ៌កំបាំង​អំពី​មនុស្ស​យើង​ម្នាក់ៗ ធម្មជាតិ និង​ការពិត

X
5s