សម្ដីដកស្រង់ចំនួន ៦ឃ្លា របស់លោកស្រី Clara Barton ដែលជាគ្រូបង្រៀននិងជាអ្នកបង្កើតអង្គការកាកបាទក្រហមអាមេរិក
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន៦ឃ្លារបស់លោកស្រី Clara Barton ដែលជាគ្រូបង្រៀនម្នាក់ និងជាអ្នកថែទាំព្យាបាលទាហានអំឡុងពេលសង្គ្រាមស៊ីវិលរបស់អាមេរិក ដែលក្រោយមកត្រូវបានគេផ្ដល់ងារឲ្យថាជាទេពអប្សរនៃវាលសង្គ្រាម (Angel of the Battlefield) ហើយចុងក្រោយក៏បានក្លាយជាអ្នកបង្កើតអង្គការកាកបាទក្រហមអាមេរិក៖
១) «វាធ្វើឲ្យខ្ញុំក្ដៅក្រហាយដែលត្រូវបានប្រាប់ពីរបៀបដែលអ្វីមួយធ្លាប់តែត្រូវបានគេធ្វើកន្លងមក។ ខ្ញុំប្រឆាំងនឹងភាពផ្ដាច់ការនៃទំនៀមទម្លាប់ចាស់ៗពីមុនមក។ ខ្ញុំមិនមានសមត្ថភាពក្នុងការអត់ធន់នឹងភាពល្អប្រណិតនៃការគិតដែលតូចចង្អៀតនោះឡើយ។»
២) «ទ្វារដែលមិនមាននរណាម្នាក់ចូលទៅ ហាក់ដូចជាតែងតែបក់ទៅបក់មកយ៉ាងធំសម្រាប់ខ្ញុំ។»
៣) «ខ្ញុំមានពេលខ្លះអាចនឹងសុខចិត្តព្រមបង្រៀនដោយមិនយកកម្រៃ ប៉ុន្តែបើត្រូវទទួលបានប្រាក់កម្រៃ ខ្ញុំនឹងមិនធ្វើការងាររបស់បុរសដោយទទួលបានកម្រៃតិចជាងបុរសនោះឡើយ។»
៤) «មនុស្សមិនគួរនិយាយថា «នេះឬនោះ» មិនមានតម្លៃនឹងរៀនសូត្រ ដោយគ្រាន់តែផ្ដល់នូវហេតុផលរបស់ពួកគេថាវានឹងមិនអាចយកធ្វើជាប្រយោជន៍បានឡើយ។ ពួកគេអាចដឹងថា តើព័ត៌មានអ្វីទៅដែលពួកគេនឹងត្រូវការក្នុងពេលអនាគតមិនលើសពីការដែលពួកគេនឹងដឹងពីអាកាសធាតុក្នុងរយៈពេល២០០ឆ្នាំខាងមុខទៀតប៉ុន្មាននោះឡើយ។»
៥) «ការពិសោធន៍ដែលប្រាកដប្រជាបំផុតនៃវិន័យគឺជាអវត្តមានរបស់វា។»
៦) «អ្នកមិនត្រូវគិតច្រើនពេកទៅលើថា តើអ្នកចូលចិត្តវាឬអត់ តើវាអាចទ្រាំបានឬអត់ឡើយ អ្នកមិនត្រូវគិតពីអ្វីទាំងអស់លើកលែងតែតម្រូវការនិងរបៀបក្នុងការប្រឈមមុខនឹងវា។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដកស្រង់ចំនួន៧ឃ្លាពីទស្សនវិទូបារាំងលោក Henri Bergson ដែលជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រមួយរូប