ប្រយោគ​ចំនួន ​៧ឃ្លា ដែល​និយាយ​ចាក់ដោត​ពី​ការ​ពិត​នៅ​ក្នុង​ជីវិត​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន​៧ឃ្លា ដែល​និយាយ​ចាក់ដោត​ពី​ការ​ពិត​នៅ​ក្នុង​ជីវិត:

 

១) «អ្នក​មិន​ចាំបាច់​ប្រាប់​ពី​រឿងរ៉ាវ​ចេញ​ពី​ខាង​អ្នក​ជានិច្ច​នោះ​ឡើយ។ ពេលវេលា​នឹង​បញ្ជាក់​ប្រាប់​មិនខាន។» TobyMac

 

២) «ខ្ញុំ​មិន​ចង់​ទទួលបាន​ពិភពលោក​ទាំងមូល ​តែបែរ​ជា​​ត្រូវ​បាត់បង់​វិញ្ញាណ​របស់​ខ្ញុំ​នោះ​ឡើយ។» TobyMac

 

៣) «ចូរ​ស្រមៃ​ថា​បាន​រស់នៅ​ជីវិត​ម៉ត់ចត់​យ៉ាង​ខ្លាំង​រហូត​ទាល់តែ​មិន​មាន​សញ្ញា​អ្វី​ថា​អ្នក​បាន​រស់នៅ​សោះ​ឡើយ។» Raven Leilani

 

៤) «កុំ​គិត​ថា​វា​នឹង​គ្មាន​ថ្ងៃ​អាច​កើតឡើង​ទៅលើ​អ្នក​បាន​ឲ្យ​សោះ។» អនាមិក

 

៥) «គ្មាន​នរណា​ម្នាក់​ផ្លាស់ប្ដូរ​នោះ​ទេ​រហូត​ទាល់តែ​ពួកគេ​ចង់។ មិនមែន​បើសិន​អ្នក​សុំ​អង្វរ​ពួកគេ។ មិនមែន​បើសិន​អ្នក​ធ្វើឲ្យ​ពួកគេ​ខ្មាសគេ។ មិនមែន​បើសិន​អ្នក​ប្រើប្រាស់​ហេតុផល អារម្មណ៍ ឬ​ក្ដីស្រឡាញ់​ដ៏​រឹងមាំ​នោះ​ឡើយ។ មានតែ​រឿង​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​នរណា​ម្នាក់​ផ្លាស់ប្ដូរ​នោះ​គឺជា​ការ​ដឹង​ខ្លួន​របស់​ពួកគេ​ខ្លួនឯង​ថា​ពួកគេ​ត្រូវតែ​ធ្វើ​វា។» Lori Deschene

 

៦) «ដើម្បី​ឲ្យ​បាន​ដឹង​ពី​បុគ្គល​ម្នាក់​ពិតប្រាកដ អ្នក​ត្រូវតែ​មើល​កញ្ចប់​ទាំងមូល។ ទាំង​ល្អ​និង​អាក្រក់។» Nyles

 

៧) «នៅ​ចុងបញ្ចប់ មនុស្ស​តែងតែ​មាន​របៀប​របស់​ពួកគេ​ក្នុង​ការ​បង្ហាញ​ពី​មុខមាត់​ពិត​របស់​ពួកគេ​ជា​នរណា។ អ្នក​គ្រាន់តែ​ត្រូវ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ចន្លោះ​ទំនេរ​និង​ពេលវេលា​ដើម្បី​ធ្វើ​ប៉ុណ្ណោះ។ មិន​មាន​របាំងមុខ​ណា​ដែល​អាច​ពាក់​បាន​ជា​រៀង​រហូត​នោះ​ឡើយ។» Morgan Richard Olivier

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​រិះគិត​ពី​បុគ្គល​ដ៏​មាន​បញ្ញា​ទាំងនេះ

X
5s