បុគ្គលិក​ដែល​មាន​ចរិត​យ៉ាប់​បែប​នេះ មេ​អ្នក​នឹង​មិន​ទុក​យូរ​ឡើយ​!!!​



តាមពិតទៅបើចរិតបុគ្គលិកម្នាក់នោះមិនកើតការហើយ គ្មាននរណាចង់ទុកដើម្បីឲ្យកាន់តែពិបាកឡើយ។ ដូចនេះបើអ្នកមានចរិតដូចខាងក្រោម អ្នកគួរត្រៀមខ្លួនបាត់បង់ការងារឲ្យហើយទៅ ៖

១) បាត់មុខពីការងារដោយគ្មានដំណឹង

គ្មាននរណាម្នាក់ចង់បង្ខិតបង្ខំ អ្នកឲ្យធ្វើការនោះឡើយ ។ ជាធម្មតា អ្នកមិនអាចដឹងមុនឡើយ ថាអ្នកត្រូវរវល់កិច្ចការផ្ទាល់ខ្លួនជាបន្ទាន់។ តែយ៉ាងហោចណាស់អ្នកគួរផ្ដល់ដំណឹងឲ្យមេរបស់អ្នកបានដឹង។

២) សមត្ថភាពថមថយ

អាចថាកាលពីមុន អ្នកជាមនុស្សពូកែ មានគំនិតឆ្លាត មានភាពច្នៃប្រឌិតខ្ពស់ជាងគេ តែពេលនេះអ្វីៗ គឺធ្លាក់ចុះ ហើយមិនផ្ដល់ប្រយោជន៍អីដល់ក្រុមហ៊ុន ទើបគេដេញអ្នកចេញ។

៣) អត់ចេះបត់បែន

ជាធម្មតាទេ ដែលក្រុមហ៊ុនមួយតែងបត់បែនចុះឡើង ៗ ជាពិសេសក្រុមហ៊ុនដែលជោគជ័យ។ ហេតុនេះបើបុគ្គលិក ខ្សោយក្នុងការបត់បែនតាមនោះ វាក៏ជាបញ្ហាធំដែរ។

៤) តែងបង្កើតជម្លោះ

បើសិនជាមានបុគ្គលិកម្នាក់តែងតែបង្កជម្លោះ មានរៀងរ៉ាវជាមួយគេឯងហើយ ក្រុមហ៊ុននោះអាចមានរឿងធំ។ ចារឹកបែបនេះគឺគ្មាននរណាចង់យកមកដាក់ក្នុងក្រុមហ៊ុនខ្លួនឡើយ។

៥) មិនចេះអភិវឌ្ឍន៍ខ្លួន

បើអ្នកមានបុគ្គលិកមួយដែលខ្លាចក្នុងការនិយាយជាមួយភ្ញៀវ តែម្នាក់នោះមិនដែលសាកនិយាយ ឬមួយ ឧស្សាហ៍ បង្កើនឱកាសបាននិយាយជាមួយភ្ញៀវទេ ថែមទាំងគេចឲ្យឆ្ងាយពីភ្ញៀវទៀត។ នេះហើយដែលគេហៅថា មិនចេះអភិវឌ្ឍន៍ខ្លួននោះ។

៦) តែងមានភ្ញៀវរិះគន់

តើអ្នកដឹងទេ បុគ្គលិកជាង៨៥ភាគរយបាត់បង់ការងារ ដោយសារតែការមិនពេញចិត្តពីសំណាក់ភ្ញៀវ។ ដូចនេះអ្នកដឹងហើយ ថា បើអ្នកមិនចេះយកចិត្ត ឬក៏បំពេញសេវាកម្មឲ្យល្អដល់ពួកគេទេ អ្នកអាចបាត់បង់ការងារដោយសារពួកគេបាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.entrepreneur.com

X
5s