តើតួនាទីនាយកប្រតិបត្តិ(CEO)មានការបែងចែកពេលវេលានិងការគ្រប់គ្រងបញ្ហាដូចម្តេចខ្លះ?
តំណែងជានាយកប្រតិបត្តិ (CEO) នរណាក៏ចង់បានដែរ ប៉ុន្តែមនុស្សជាច្រើនមិនទាន់បានដឹងទេថាវាមានភាពលំបាកឬក៏ស្រួលយ៉ាងណានោះទេ។ តំណែងជានាយកប្រតិបត្តិទទួលបានប្រាក់ប្រចាំឆ្នាំរាប់លានដុល្លារ ហើយពួកគេមានអំណាចក្នុងការធ្វើការសម្រេចចិត្តនៅក្នុងក្រុមហ៊ុនធំៗថែមទៀតផង។ បើទោះជាទទួលបានអត្ថប្រយោជន៍ច្រើនក៏ដោយ ប៉ុន្តែពួកគេទទួលរងសម្ពាធការងារ ភាពហ្មត់ចត់ ការបែងចែកពេលវេលាជាច្រើនទៀត។
កង្វះតុល្យភាពវរាងការងារនិងជីវិតអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ តើនាយកប្រតិបត្តិក្នុងមួយថ្ងៃត្រូវធ្វើអ្វីខ្លះ ហើយតើពួកគេដោះស្រាយជាមួយនឹងការងាររបស់ពួកគេដោយរបៀបណា? ខាងក្រោមនេះគឺជាតារាងទិន្នន័យបង្ហាញអំពីការបែងចែកពេលវេលា និងសកម្មភាពអាទិភាពរបស់នាយកប្រតិបត្តិ បើយោងតាមការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យធុរកិច្ចហាវឺដ (Harvard Business School) ទទួលបានមកពីនាយកប្រតិបត្តិដែលគ្រប់គ្រងក្រុមហ៊ុនធំៗដែលទទួលបានប្រាក់ប្រចាំឆ្នាំ ១៣,១ ពាន់លានដុល្លារអាមេរិក (ប៊ី លាន) ក្នុងមួយឆ្នាំ។
១) ការត្រួតពិនិត្យមើលការងារនិងដំណើរការក្រុមហ៊ុន ២៥ ភាគរយ
២) ទំនាក់ទំនងជាមួយមនុស្ស ២០ ភាគរយ
៣) ធ្វើផែការយុទ្ធសាស្រ្ត ២១ ភាគរយ
៤) ការរៀបចំនិងសម្រួលវប្បធម៌ក្នុងក្រុមហ៊ុន ១៦ ភាគរយ
៥) អនុវត្តផែនការ ៤ ភាគរយ
៦) ការរួមបញ្ចូលក្រុមហ៊ុមនិងការស្វែងយល់ ៤ ភាគរយ
៧) ការអភិវឌ្ឍជំនាញរបស់ខ្លួន ៣ ភាគរយ
៨) ការគ្រប់គ្រងវិបត្ត ឬបញ្ហានានា ១ ភាគរយ
ខាងក្រោមនេះគឺជាឱបសគ្គដែលនាយកប្រតិបត្តតែងតែជួប៖
១) ការសម្របសម្រួលនិងការផ្លាស់ប្ដូរវប្បធម៌ក្នុងក្រុមហ៊ុន ៥០ ភាគរយ
២) បែងចែកពេលវេលានិងផ្ដល់មតិយោបល់ត្រលប់ ៤៨ ភាគរយ
៣) អភិវឌ្ឍក្រុមដឹកនាំជាន់ខ្ពស់ ៤៧ ភាគរយ
៤) គ្រប់គ្រងហិរញ្ញវត្ថុក្នុងរយៈពេលខ្លីដើម្បីដំណើរការក្រុមហ៊ុនរយៈពេលវែង ៤០ ភាគរយ
៥) គ្រប់គ្រងហានិភ័យដល់គ្រួសារនិងជីវិតផ្ទាល់ខ្លួន ៣៥ ភាគរយ
៦) គ្រប់គ្រងសុខភាពរាងកាយ ៣១ ភាគរយ
៧) ទំនាក់ទំនងជាមួយអ្នកពាក់ពន្ធក្នុងក្រុមហ៊ុន ២៣ ភាគរយ
៨) ទំនាក់ទំនងជាមួយមនុស្សក្រៅក្រុមហ៊ុន ២៥ ភាគរយ
៩) គ្រប់គ្រងស្ត្រេស្ត ២០ ភាគរយ ១០) ទំនាក់ទំនងជាមួយដៃគូមិត្តភក្ដិ ១៨ ភាគរយ
ដោយ៖ លង់ វណ្ណៈ