តើអ្វីទៅជាអាជីវកម្ម Unicorn?​



បើនិយាយពីយូនីខន (Unicorn) អ្នកប្រាកដជាដឹងថាជាសេះមួយដែលមានដុះស្នែងមួយនៅចំពីលើក្បាលដែលមានរូបស្រស់ស្អាត។ ទៅតាមជំនឿរមួយចំនួន Unicornគឺជារូបតំណាងឲ្យអនុភាព ភាពខ្លាំងក្លាជាងគេក្នុងចំណោមសត្វទាំងអស់។ សេះ Unicorn គឺជាសត្វដែលតំណាងឲ្យ​​ភាពជោគជ័យ ប្រសិនជាអ្នកគិតដល់ពីកម្លាំងឥទិ្ធពលរបស់សេះ Unicorn នោះ Unicornនឹងអោយអ្នកជួបអ្វីដែលល្អៗ និងជោគជ័យនូវអ្វីដែលបានគិតដល់នោះ។ 

ដោយឡែក បើនិយាយទៅដល់ពាក្យអាជីវកម្មយូនីខន (Unicorn) ប្រាកដណាស់ថាមានមានមនុស្សមួយចំនួនធំមិនទាន់បានដឹង និងស្គាល់នៅឡើយ។  មិនត្រឹមតែជាឈ្មោះសត្វនោះទេ ជាមួយគ្នានេះនៅក្នុងវិស័យពាណិជ្ជកម្មក៏មានការបង្កើតឲ្យមានប្រភេទអាជីវកម្មដែលគេឲ្យឈ្មោះថា Unicorn ផងដែរ។

​អាជីវកម្ម Unicorn វាជាប្រភេទអាជីវកម្មដែលបង្កើតឡើងដោយចាប់ផ្ដើមពីដើមទុន ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក (ប៊ីលាន)។ ប្រភេទអាជីវកម្មប្រភេទនេះដំបូងឡើយបង្កើតឡើងដោយ ក្នុងឆ្នាំ ២០១៣ ដែលជាអាជីវកម្មមានលក្ខណៈ Venture capitalist (ជាការកៀរគរកដើមទុនក្នុងការបង្កើតជំនួញដែលស្ថិតក្នុងការធ្វើឡើងគម្រោងវិនិយោគរួម Fund )។

ស្របពេលនោះដែរ ក៏មានប្រភេទអាជីវកម្មលក្ខណៈ decorn ជាប្រភេទអាជីវកម្មដែលគេគិតដើមទុនចាប់ពី ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក(ប៊ីលាន) និងប្រភេទអាជីវកម្ម hetocorn​ គឺជាប្រភេទអាជីវកម្មដែរចំនាយដើមទុន ១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក(ប៊ីលាន) ឡើងទៅ។

យោងតាមគេហទំព័រ Tech Crunch មានក្រុមហ៊ុនដែលបង្កើតឡើងក្នុងប្រភេទអាជីវកម្ មUnicorn មានចំនួន ២៧៩ ក្រុមហ៊ុន ក្នុងខែមីនា ឆ្នាំ ២០១៨។ ប្រភេទក្រុមហ៊ុនធំៗ ទាំងនោះមានដូចជា Ant Financial, Didi ,Chunxing, Uber, Xiomi, Airbnb, Palantir និង Pinterent ជាដើម។

ដោយ៖ ច័ន្ទលាភ

ប្រភព៖ Universeofsymbolism

X
5s