គណៈប្រតិភូហុងកុងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញភាពរីកចម្រើនទៅវិញទៅមក និងការអភិវឌ្ឍន៍សេដ្ឋកិច្ច​



ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ - គណៈប្រតិភូដែលដឹកនាំដោយលោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ ២០២៤។

រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គណៈប្រតិភូនឹងរួមដំណើរដោយមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាល HKSAR និងមេដឹកនាំមួយចំនួននៃសហគ្រាសអន្តរជាតិ ចិន និងហុងកុង និងក្រុមហ៊ុនធំៗចំនួន ៣០ ដែលប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង នវានុវត្តន៍និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងភស្តុភារ ថាមពល និងបដិសណ្ឋារកិច្ច។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបជាមួយមេដឹកនាំធុរកិច្ចក្នុងស្រុក និងសាជីវកម្មសំខាន់ៗ ដើម្បីស្វែងយល់ពីឱកាសអាជីវកម្ម ដោយប្រើប្រាស់តួនាទីជាអ្នកផ្សារភ្ជាប់ដ៏សំខាន់របស់ហុងកុង ដែលតភ្ជាប់ប្រទេសចិន និងពិភពលោក។ ពិធីជប់លៀងអាហារថ្ងៃត្រង់ជាមួយសមាជិកសហគមន៍ធុរកិច្ចកម្ពុជា និងសភាពាណិជ្ជកម្មក្នុងស្រុកនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។

លោកបណ្ឌិត Peter K N Lam ប្រធាន HKTDC មានប្រសាសន៍ថា “គោលបំណងរបស់យើងជាមួយនឹងដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងហុងកុង ហើយការធ្វើដូច្នេះគឺដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងហុងកុង និងតំបន់អាស៊ាន។ ដោយសារឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងអាស៊ាន-ចិន បេសកកម្មនេះកាន់តែមានសារសំខាន់បន្ថែម។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ HKTDC បានផ្តល់អាទិភាពដល់ការកសាងទំនាក់ទំនងរវាងទីក្រុងហុងកុង និងពិភពលោកតាមរយៈអាជីវកម្ម និងពាណិជ្ជកម្ម។ នោះរួមមានប្រទេសកម្ពុជា ជាកន្លែងដែលយើងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ជាមួយនឹងគោលដៅនៃការជំរុញភាពរុងរឿងទៅវិញទៅមក និងការអភិវឌ្ឍន៍សេដ្ឋកិច្ច”។

ហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ ដែលផ្សារភ្ជាប់ប្រទេសចិនដីគោក និងពិភពលោក ក្នុងការស្វែងរកការកសាងទំនាក់ទំនងជិតស្និទ្ធរវាងចិនដីគោក និងកម្ពុជា ដោយផ្តល់ឱកាសសម្រាប់ធុរកិច្ចកម្ពុជា ដើម្បីឈានទៅដល់ទីផ្សារដីគោក។

ហុងកុងស្វែងរកការពង្រឹងភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យឯកជន សេដ្ឋកិច្ចឌីជីថល និងសម្រេចបាននូវភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ នៅក្នុងតំបន់ទាំងនេះ ហុងកុងព្យាយាមសហការ និងបន្ថែមតម្លៃដើម្បីជំរុញកំណើន និងបើកឱកាសសម្រាប់ការវិនិយោគក្នុង និងក្រៅប្រទេសរបស់កម្ពុជា។

ហុងកុង និងកម្ពុជាបានបង្កើតទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ។ នៅឆ្នាំ ២០២៣ កម្ពុជាគឺជាទីផ្សារនាំចូល និងនាំចេញធំជាងគេទី ៧ របស់ហុងកុងក្នុងអាស៊ាន ដែលមានតម្លៃពាណិជ្ជកម្ម ៨៩៣.៤ លានដុល្លារ [៦,៩៦៩ លានដុល្លារហុងកុង]។

ដំណើរទស្សនកិច្ចនៅកម្ពុជាធ្វើឡើងបន្ទាប់ពីភាពជោគជ័យនៃបេសកកម្មអាស៊ានមុនៗទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣ និងប្រទេសថៃក្នុងឆ្នាំ២០២២។

វាគឺជាផ្នែកមួយនៃបេសកកម្មកាន់តែទូលំទូលាយទៅកាន់អាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ដែលក្នុងអំឡុងពេលនោះ គណៈប្រតិភូហុងកុងក៏នឹងធ្វើទស្សនកិច្ចនៅប្រទេសឡាវ និងវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងហុងកុង។ ឱកាសនៅក្នុងតំបន់ Guangdong-Hong Kong-Macao Greater Bay Area (GBA) តាមរយៈកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្រោមគំនិតផ្តួចផ្តើមស្តីពី «យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ» នឹងត្រូវបានស្វែងយល់ផងដែរ។

អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ហុងកុងក្នុងពាណិជ្ជកម្មទំនិញ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបចំនួន ១៤៥ ពាន់លានដុល្លារ [១,១៣១.៧ ពាន់លានដុល្លារហុងកុង] ក្នុងឆ្នាំ ២០២៣។

ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងធុរកិច្ចអន្តរជាតិនៅចំកណ្តាលបេះដូងនៃអាស៊ី ហុងកុងដើរតួជាស្ពានរវាងចិនដីគោក និងពិភពលោកទាំងមូល។ ផែនការអភិវឌ្ឍន៍ ដូចជាគំនិតផ្តួចផ្តើមរបស់ យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ និង GBA បង្កើតឱកាសជាច្រើន ដែលពង្រឹងតួនាទីរបស់ហុងកុងក្នុងនាមជាអ្នកផ្សារភ្ជាប់កំពូល។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.hktdc.com/

 

សម្រាប់ការសាកសួរព័ត៌មានបន្ងែម

ក្រុមហ៊ុន Two Way PR Co., Ltd.

នាយកដ្ឋានប្រព័ន្ធផ្សព្ចផ្សាយ និងទំនាក់ទំនងសាធារណៈ

លោកស្រី ឌិន ណៃគាង          ទូរស័ព្ទ៖ (៨៥៥) ៧៨ ៣៣៣ ៨៥៣

                                            អ៊ីម៉ែល៖ [email protected] 

នាយកដ្ឋានទំនាក់ទំនង និងកិច្ចការសាធារណៈ៖

Agnes Wat                     ទូរស័ព្ទ៖ (៨៥២) ២៥៨៤៤ ៥៥៤

                                    អ៊ីម៉ែល៖ [email protected]

Sam Ho                             ទូរស័ព្ទ៖ (៨៥២) ២៥៨៤ ៤៥៦៩ 

                                    អ៊ីម៉ែល៖ [email protected]

អំពី HKTDC

ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គឺជាស្ថាប័នច្បាប់មួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ដើម្បីលើកកម្ពស់ គាំទ្រ និងអភិវឌ្ឍពាណិជ្ជកម្មរបស់ហុងកុង។ ជាមួយនឹងការិយាល័យចំនួន ៥០ នៅទូទាំងពិភពលោក រួមទាំង ១៣ ការិយាល័យនៅក្នុងប្រទេសចិនដីគោក HKTDC ផ្សព្វផ្សាយទីក្រុងហុងកុងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគពិភពលោកពីរផ្លូវ។ HKTDC រៀបចំការតាំងពិព័រណ៍អន្តរជាតិ សន្និសីទ និងបេសកកម្មអាជីវកម្ម ដើម្បីបង្កើតឱកាសអាជីវកម្មសម្រាប់ក្រុមហ៊ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងទីផ្សារដីគោក និងអន្តរជាតិ។ HKTDC ក៏ផ្តល់នូវចក្ខុវិស័យអំពីទីផ្សារថ្មីៗ និងព័ត៌មានផលិតផលតាមរយៈរបាយការណ៍ស្រាវជ្រាវ និងបណ្តាញព័ត៌មានឌីជីថលផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.hktdc.com/aboutus ។ តាមដានពួកយើងនៅលើបណ្តាញ Twitter @hktdc និង LinkedIn។

 

X
5s