ការទូទាត់ដោយមិនប្រើសាច់ប្រាក់ (Cashless) កំពុងមានការកើនឡើងនៅប្រទេសវៀតណាម
យោងតាមការចេញផ្សាយពី The Hanoitimes បានឲ្យដឹងថាវៀតណាមហាក់កំពុងមានសន្ទុះការចំណាយនានាតាមប្រព័ន្ធឌីជីថល បន្ទាប់ពីប្រទេសខ្លួនបានដាក់ចេញនូវគោលការណ៍គម្លាតសង្គម ពោលគឺដោយសារការប៉ះពាល់ពីកូវីដ ១៩។
សេវាកម្មទូទាត់តាមអ៊ិនធរណេតនៅប្រទេសវៀតណាមទទួលបានជោគជ័យ ក្រោមការយល់ឃើញពីសុវត្ថិភាព និងភាពងាយស្រួលក្នុងបរិបទនៃការចម្លងរីរុសកូវីដ ១៩ ដែលមានលទ្ធភាពឆ្លងតាមរយៈក្រដាសប្រាក់។ ធនាគារក្នុងស្រុកនិងអ្នកផ្តល់សេវាទូទាត់អន្តរការីជាច្រើនបានផ្តល់ការផ្សព្វផ្សាយដើម្បីជំរុញប្រតិបត្តិការតាមអ៊ីនធឺណិតសម្រាប់អ្នកទិញឥវ៉ាន់ក្នុងស្រុក។ នេះបើយោងតាម The Hanoitimes ដដែល។
ការបង់ថ្លៃវីសា ការចំណាយលើពាណិជ្ជកម្មតាមប្រព័ន្ធអនឡញនៅក្នុងប្រទេសវៀតណាម បានកើនឡើងប្រមាណ ៤០ភាគរយបើគិតក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ (គិតពី ២០១៩)។ ការសិក្សាពី Visa’s Consumer Payment Attitudes បានរកឃើញថាចំនួនអ្នកឆ្លើយសំណួរលើការស្ទង់មតិនៅក្នុងប្រទេសវៀតណាមនិយាយថាពួកគេបានប្រើការទូទាត់តាមទូរស័ព្ទ (Mobile App payment) បានកើនឡើងដល់ ៤៤ ភាគរយកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ ចំនួនអ្នកដែលបានប្រើប្រាស់ contactless card payments មានកំណើន ៣២ភាគរយ និងអ្នកប្រើប្រាស់ការចំណាយតាម QR payments កើនឡើង ១៩ភាគរយ។
បើយោងតាមការចេញផ្សាយពី Hanoi Times ការប្រើប្រាស់អ៊ិនធឺណិតនិងស្មាតហ្វូនបច្ចុប្បន្នក៏ដូចជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសវៀតណាមគឺខ្ពស់ជាងមធ្យមភាគពិភពលោក។ នេះបានជះឥទ្ធិពលដល់ភាគរយនៃអ្នកប្រើប្រាស់ការប្រើប្រាស់សេវាទូទាត់តាមទូរស័ព្ទដែលកើនឡើងពី ៣៧% ក្នុងឆ្នាំ ២០១៨ ដល់ ៦១% ក្នុងឆ្នាំ ២០១៩ ដោយចំនួនប្រជាជនទូទាត់ប្រាក់តាមទូរស័ព្ទនៅតាមហាងកំពុងកើនឡើងលឿននៅប្រទេសវៀតណាមជាង ប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ PwC ថ្មីៗនេះ។
ដោយឡែក បើតាមទិនន្ន័យពី Statista ក្នុងឆ្នាំ ២០១៧ e-payments in Vietnam បានកើនឡើង ២២ភាគរយពីឆ្នាំចាស់ ជាមួយនឹងតម្លៃ ៦,១ ពាន់លានដុល្លារ ហើយតួលេខនេះក៏បានធ្វើការព្យាករណ៍ពីទំហំកំណើនដល់ ១២,៣ពាន់លានដុល្លារនៅឆ្នាំ ២០២២ ដោយបានបញ្ជាក់បន្ថែមពី របាយការណ៍របស់ Asian Post។
យោងតាមកាសែតហាណូយថែមស៍ការកើនឡើងនៃការប្រើប្រាស់អ៊ិនធឺរណែតដែលបង្ហាញឱ្យឃើញថាតាមរយៈចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ១៤០ នាក់របស់ប្រទេសវៀតណាមក្នុង ១០០ នាក់និងអតិថិជនជិត ៣០០ លាននាក់នៃសេវា 3G និង 4G ។ តាមពិត ៩៩% នៃស្រុកនិងវួដមានសេវាគ្របដណ្ដប់ 4G ។ ដូច្នេះចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់អតិថិជន ៨០ លាននាក់នៅឆ្នាំ ២០២០ ។
របាយការណ៍ពី Hanoi Times ដដែលក៏បង្ហាញដែរថា កំណើននៃការទទួលយក និងប្រើប្រាស់អ៊ីនធឺណេតរបស់ប្រទេសវៀតណាមបានបង្ហាញតាមរយៈភស្តុតាងថា ក្នុងចំណោមប្រជាជនវៀតណាម ១០០នាក់ មាន telecommunication subscribers ចំនួន ១៤០ និងជិត ៦០ លាននាក់នៃ subscribers ឬភ្ជាប់សេវា 3G និង 4G។ ជាក់ស្តែងប្រមាណ ៨០ភាគរយនៃអ្នកប្រើប្រាស់តាមភូមិស្រុកមានលទ្ធភាពប្រើប្រាស់ 4G ដូច្នេះ ចំនួនដែលរំពឹងទុកនៃអ្នកប្រើប្រាស់អ៊ីនធឺណេតអាចកើនឡើងដល់ជាង ៨០លាននាក់ ក្នុងឆ្នាំ ២០២០ នេះ។
លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថា នេះគឺជាបរិយាកាសដ៏ល្អមួយដើម្បីជួយសម្រួលដល់ការទូទាត់តាមអេឡិចត្រូនិក ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុនិងពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងៗទៀតនៅទូទាំងប្រទេស ដែលនាំមកនូវផលប្រយោជន៍សម្រាប់សហគ្រាស និងជនជាតិវៀតណាមទាំងអស់ក្នុងពេលជួយសម្រួលដល់សង្គមដែលគ្មានសាច់ប្រាក់។
កាលពីដើមឆ្នាំ ២០២០ នេះរដ្ឋាភិបាលវៀតណាមបានអនុម័តលើគម្រោងមួយស្តីពីការបង្កើនការប្រើប្រាស់ប្រាក់សំណងសម្រាប់សេវាសាធារណៈ។ នៅឆ្នាំ ២០២០ រដ្ឋាភិបាលរំពឹង លើអនុបាតនៃការទូទាត់គ្មានប្រាក់សម្រាប់សេវាកម្មដូចខាងក្រោមៈ
១) សុខុមាលភាពសង្គម៖ ២០%
២) សេវាមន្ទីរពេទ្យ (ក្នុងទីក្រុងធំៗភាគច្រើន)៖ ៥០%
៣) ទូទាត់ថ្លៃទឹក និងថ្លៃភ្លើង៖ ៧០%
៤) ចំណាយការសិក្សានៅសាកលវិទ្យាល័យ ៧០%
៥) ទូទាត់ថ្លៃពន្ធ ៨០%
លោក BỹiSỹLợi អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គមរបស់រដ្ឋសភាបាននិយាយថារដ្ឋាភិបាលចង់លើកកម្ពស់ការចំណាយគ្មានសាច់ប្រាក់។ តាមរយៈការកំណត់ចំនួនសាច់ប្រាក់នៅក្នុងចរាចររដ្ឋាភិបាលបន្ថយថ្លៃដើមសម្រាប់ការបោះពុម្ព និងគ្រប់គ្រងសាច់ប្រាក់ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។
ជាមួយនឹងការលើកទឹកចិត្តរបស់រដ្ឋាភិបាល រួមជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងវិស័យលក់រាយ កំណើននៃការទូទាត់ឌីជីថលត្រូវបានគេរំពឹងថានឹងកាន់តែមានការកើនឡើងនាពេលអនាគត៕
ដោយ៖ យ៉ាយ៉ា