តើ​​តេស្លា (Tesla) ​​អាច​មក​បោះ​ទីតាំងស្ថានីយ​អាវកាស​​ Space X និង​បើក​រោងចក្រ​ផលិត​អាគុយ​ ​​នៅ​ ឥណ្ឌូណេស៊ី​ ​មែន​ឬ​យ៉ាងណា?​



មាន​ព័ត៌មាន​លេច​ឮ​មក​ថា ក្រុមហ៊ុន ​​តេស្លា (Tesla) របស់​ Elon Musk មានគម្រោង​ក្នុង​ការបោះ​ទី​តាំង​ទីតាំងស្ថានីយ​អាវកាស​​ Space X និង​បើក​រោងចក្រ​ផលិត​អាគុយ​ ​​នៅ​ ឥណ្ឌូណេស៊ី ជ​ាប្រទេស​បង​ធំ​សេដ្ឋ​កិច្ច​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​។ តើ​​នេះជា​ការ​ពិត​ឬ​យ៉ាងណា? ហើយ​បើ​ក្រុមហ៊ុន​មួយ​នេះ​ ពិតជា​សម្លឹង​មើល​ទីផ្សារ​ប្រទេស​នេះតើ​វា​នឹង​មានរឿង​អ្វី​កើត​ឡើង​បន្តទៀត​?

  • ឥណ្ឌូណេស៊ី​នៅ​តែ​ជា​បងធំ​នៅ​អាស៊ាន​ ខណៈ​ទំហំ​ GDP សរុប ១,០៩​ទ្រីលាន​ដុល្លារ​ (ឆ្នាំ២០១៩) ​​ឈរ​នៅ​លេខ​រៀង​ទី​១៥ ​លំដាប់​ពិភពលោក​។ ឥណ្ឌូណេស៊ី​មាន​ផ្ទៃដី​ធំ​ជាង​គេ​នៅ​អាស៊ាន​ ១,៩​លាន​គីឡូម៉ែត្រ​ការ៉េ​ (លេខ​រៀង​ទី​១៤ លំដាប់​ពិភពលោក)​។
  • អាស៊ាន​មាន​ប្រជាជន​សរុប ៦៤០​លាន​នាក់ ​ខណៈ​ឥណ្ឌូណេស៊ី​ មាន​រហូត​ដល់ ២៧០​​លាន​នាក់ (ឆ្នាំ​២០១៨) ​ស្មើ​នឹង​ ៤១%​  ​គឺ​ ១០០​នាក់​នៅ​អាស៊ាន​ មាន​ជនជាតិ​ឥណ្ឌូណេស៊ី​ ៤១​នាក់។ ប្រទេស​នេះមាន​​កម្លាំង​ពលកម្ម​ធំ​ និង​នៅ​ធូរ​ថ្លៃ​ ហើយ​ទីផ្សារ​ក្នុង​ស្រុក​ (domestic consumption) ក៏​ធំ​ដែរ​។
  • ក្រៅពី​នេះ ឥណ្ឌូណេស៊ី​មាន​ Startups កំពុង​រីក​លូតលាស់​ច្រើន​ ខណៈ​ Unicorn Startups (តម្លៃ​ខ្លួន​ជាង ១​ពាន់​លាន​ដុល្លារ) ​ មាន​​ ៥ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៩ មាន Go-Jek, Traveloka, Bukalapak, Tokopedia (Google & Temasek ទើប​វិនិយោគ​ ៣៥០​លាន​ដុល្លារ) និង Bigo Tech...(អាច​នឹង​បន្ត​កើន​ថែម​ទៀត)។
  • របាយការណ៍​ economy Sea 2020 ​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ឌីជីថល​ ឥណ្ឌូណេស៊ី​ ធំជាង​គេ​​ (ឆ្នាំ​២០២០ ​ទំហំ​ Gross Merchandize Value GMV ​គឺ​ ៤៤​ពាន់​លាន​ដុល្លារ​កើន​១១%​ធៀប​ឆ្នាំ២០១៩​ នឹង​បន្ត​កើន​ដល់​ ១២៤​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៥)។ របាយការណ៍​ដដែល​នេះ កាលពីឆ្នាំ២០១៩ បានពន្លយ​ថា​ ទៅ​អនាគត​បើ​ ១០$ចាយ​នៅ​អាស៊ាន​លើ​សេដ្ឋកិច្ច​ឌីជីថល គឺ​ ៤$ ចាយដោយជនជាតិឥណ្ឌូណេស៊ី (មិន​ចម្លែក​ទេ​ព្រោះ​ឥណ្ឌូណេស៊ី​មាន​ប្រជាជន​ស្មើ​នឹង ៤១%​នៃ​អាស៊ាន​ទាំង​មូល)​​
  • ដោយឡែក ការ​សន្ទនា​តាម​ទូរស័ព្ទ​​រវាង​ប្រធានាធិបតី​ Joko Wododo ​និង​ Elon Musk អំពី​ការ​ស្នើ​ឱ្យ​តេស្លា​បោះ​ទីតាំង​រោងចក្រ​នៅ​ឥណ្ឌូណេស៊ី​ទំនង​សម្រេច​បាន។ ក្រុមហ៊ុន​ផ្គត់ផ្គង់​អាគុយ​​ឱ្យ​ Tesla ឈ្មោះ​ Contemporary Amperex Technology (CATL) ដែល​ជា ​ក្រុមហ៊ុន​ចិន​  ប្រកាស​ផែនការ​បោះទុន​ ៥​ពាន់​លាន​ដុល្លារ​សង់​រោង​ចក្រ​​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​២០២៤​ ដោយ​មើល​ឃើញ​សក្ដានុពល​រ៉ែ​នីកែល (ឥណ្ឌូណេស៊ី​​ ទាញ​យក​ និងផលិតរ៉ែ​នេះ​បាន​ច្រើន​ជាង​គេ​ក្នុង​លោក)។
  • ក្រុមហ៊ុន LG Chemical ត្រូវបានគេហៅខ្លីថា LG Chem ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអិលជី ដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Tesla ដែរនោះក៏ពិចារណាវិនិយោគទំហំទឹកប្រាក់ ៩,៨ពាន់លានដុល្លារនៅប្រទេសដែនកោះមួយនេះដែរ។
  • មហិច្ឆតា​ឥណ្ឌូណេស៊ី​ ដោយ​សារ​សម្បូរ​រ៉ែ​នីកែល​​ ឥណ្ឌូណេស៊ី​ចង់​បង្វែរ​ការ​នាំ​ចេញ​រ៉ែ​ទៅ​ជា​មជ្ឈមណ្ឌល​ផលិត​អាគុយ​ក្នុង​ស្រុក​ ផ្គត់ផ្គង់​ពិភពលោក​តែ​ម្ដង មិន​មែន​តែ​ការ​សហការ​ជា​មួយ​ CATL ទេ ហើយថែមទាំង​មានមហិច្ឆតាផលិតរថយន្តអគ្គិសនី (EV) ក្នុងស្រុកថែមទៀតផង។ រដ្ឋ​ឥណ្ឌូណេស៊ី​ បាន​ដាក់​បម្រាម​នាំ​ចេញ​រ៉ែ​នេះ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ ខណៈ​រ៉ែ​នីកែល​មាន​សម្បូរ​តែ​នៅ​ កាណាដា​ ​អាមេរិក​ខាង​ជើង​ ហ្វីលីពីន និង​រុស្ស៊ីតែ​ប៉ុណ្ណោះ (បោះ​រោង​ចក្រនៅ​ទីនោះ​ ពលកម្ម​ និង​ថ្លៃ​ដើម​ថ្លៃ លើកលែងតែនៅហ្វីលីពីន) … មហិច្ឆតាគឺចង់ Turning into a Global Supply Chain​​
  • លោក Wijoko ក៏​ស្នើ​ឱ្យ​ Elon Musk បោះ​ទីតាំង​ស្ថានីយ​អវកាស​ SpaceX នៅ​ទីតាំង​​ដែល​ឥណ្ឌូណេស៊ី​ត្រៀម​សម្រាប់​បាញ់​រ៉ុកកែត​ក្នុង​ស្រុក​​​នៅ​កោះ​ Biak របស់​ខេត្ត​ Papua ជាប់​ប្រទេស​ Papua New Guinea។ ឥណ្ឌូណេស៊ី​មាន​មហិច្ឆតា​ខ្ពស់​លើ​ការ​អភិវឌ្ឍន៍​រ៉ុកកែត។ វិទ្យាស្ថាន​​អាកាសចរណ៍ ​និង​អវកាស​ជាតិ​ឥណ្ឌូណេស៊ី​ កំពុង​សាងសង់​កន្លែង​បាញ់​រ៉ុកកែត​​ដំបូង​របស់​​ខ្លួន​នៅ​​កោះ Biak នា​ខេត្ត​ Papua ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២៤។
  • លោក Elon Musk នឹងបញ្ជូនក្រុមការងារទៅសិក្សាសំណើរបស់ឥណ្ឌូណេស៊ីសប្ដាហ៍ក្រោយ។
  • តើ​អាច​ទេ​ដែល​ Tesla មក​បោះ​ទីតាំង​ស្ថានីយបាញ់រ៉ុកកែត SpaceX ​នៅ​​ទីនេះ?

ដោយ យ៉ន សុភារិទ្ធ
ស្ថាបនិក BizKhmer, BizKhmer Media, and We Strong Realty

Powered by BizKhmer Media

Strategically operated by We Strong Realty

X
5s