អាហារូបករណ៍ ១០០កន្លែង សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២
មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូនសិស្សានុសិស្សទាំងអស់អំពីការដាក់ពាក្យសុំអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី ២ ដែលនឹងផ្តល់ជូនសិស្សានុសិស្សសម្រាប់ឆ្នាំសិក្សាថ្មី ២០២៣។ មូលនិធិព្រីនស៍ ក៏បានរៀបចំជាវីដេអូសម្ភាសន៍មួយរបស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី១ ដែលពួកគេចែករំលែកអំពីបទពិសោធន៍របស់ខ្លួនជាមួយអាហារូបករណ៍។ អ្នកទាំងអស់គ្នាអាចស្វែងរកតំណភ្ជាប់នៃវីដេអូ ទីនេះ។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានលើកឡើងថា៖ « បន្ទាប់ពីរយៈពេលពីរឆ្នាំដែលសាលារៀន និងសាកលវិទ្យាល័យជាច្រើនត្រូវបិទ ឬផ្លាស់ប្តូរទៅការរៀនតាមប្រព័ន្ធអនឡាញ យើងជឿថាវាមានសារៈសំខាន់ណាស់សម្រាប់វិស័យសាធារណៈ និងឯកជនក្នុងការជួយជ្រុមជ្រែងសិស្សដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តការជ្រុមជ្រែងរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបំពេញក្តីស្រមៃរបស់យុវជននៅតាមទីជនបទ។ ខ្ញុំសូមអញ្ជើញសិស្សានុសិស្សទាំងអស់គ្នាទស្សនាវីដេអូសម្ភាសន៍របស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី១ និងចុះឈ្មោះក្នុង គ្រុបតេឡេក្រាម (Telegram Group) ដើម្បីចាប់យកឱកាសផ្លាស់ប្តូរជីវិតរបស់ខ្លួន។»
អាហារូបករណ៍ ចេន ហ្ស៊ី ដែលជាកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំ មានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់អាហារូបករណ៍ពេញរួមមាន ប្រាក់ឧបត្ថម្ភ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។
មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌របស់ក្រុមហ៊ុន ព្រីសន៍ ហូលឌីង គ្រុប មានមោទកភាពដែលបានក្លាយជាចំណែកមួយនៃប្រទេសកម្ពុជា និងមានឱកាសជួយដល់សង្គម។ យើងមានគោលបំណងផ្ដល់ឱ្យសិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាទទួលបានការសិក្សាថ្នាក់ឧត្តមសិក្សា ដែលអាចបង្កើនសក្ដានុពលនៃការរកប្រាក់ចំណូល កែលម្អសក្តានុពលការងារ និងជួយកែលម្អមូលដ្ឋានមូលធនមនុស្សនៅកម្ពុជា។
ចុះឈ្មោះអាហារូបករណ៍ក្នុង គ្រុបតេឡេក្រាម (Telegram Group)
តំណរ៖ https://t.me/+2unG1PCIcdY4ZTg1
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
កញ្ញា ចាន់ សុម៉ាលី្លស
អ៊ីមែល៖ [email protected]
ទំនាក់ទំនង៖ +៨៥៥ ៦៩ ៥៣៣៣៣២