ឧស្សាហកម្ម អ៊ិនធឺណិត និងអចលនទ្រព្យមានតម្រូវការធនធានមនុស្សខ្ពស់ កំពុង ដណ្តើមអ្នកមានទេពកោសល្យ
នគរូបនីយកម្មតែងតែជាមូលហេតុសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ១៥ ឆ្នាំចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ហើយរៀងរាល់ឆ្នាំមានតម្រូវការលំនៅដ្ឋានលើសពី ៥០,០០០ នាក់។ ការអភិវឌ្ឍន៍នគរូបនីយកម្មបានជំរុញដោយផ្ទាល់នូវកំណើននៃតម្រូវការការងារក្នុងឧស្សាហកម្មអចលនទ្រព្យ។
ក្រឡេកទៅមើលបរិយាកាសពិភពលោក ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលបានធ្វើឲ្យប្រសើរឡើងនូវផលិតភាពសង្គមយ៉ាងច្រើន។ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលបង្កឱ្យមានការកើនឡើងនៃសហគ្រិនតាមប្រព័ន្ធអ៊ីនធឺណិត។
តាមរយៈការប្រៀបធៀបក្រាបខាងក្រោម គេបានរកឃើញថានៅឆ្នាំ ២០២២ ឧស្សាហកម្ម អ៊ីនធឺណែត និងអចលនទ្រព្យ នឹងក្លាយជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកថ្មីចំនួនច្រើនជាងគេ ហើយវាក៏ជាឧស្សាហកម្មដែលមានតម្រូវការធនធានមនុស្សខ្ពស់បំផុត។
ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ សមាមាត្រនៃក្រុមហ៊ុនដែលមានតម្រូវការជ្រើសរើសបុគ្គលិកនៅក្នុងឧស្សាហកម្មទាំងពីរនេះមានការថយចុះបន្តិច មូលហេតុ គឺនៅឆ្នាំ ២០២២ មានក្រុមហ៊ុនកាន់តែច្រើនមកពីវិស័យផ្សេងៗគ្នាដូចជា ឧស្សាហកម្ម ឱសថពេទ្យ ថាមពល ការអប់រំ អង្គការមិនរកប្រាក់ចំណេញ ឧស្សាហកម្មបកប្រែជាដើម នឹងចូលរួមក្នុងការប្រកួតប្រជែងជ្រើសរើសបុគ្គលិក។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និយោជកក្នុងទីផ្សារជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិតក៏មានការរីកចំរើនផងដែរ។
Resource from: CamboJob