សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងស្ទុះងើបឡើងវិញបន្ទាប់ពី កូវីដ ១៩
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសវៀតណាម មានការរីកចម្រើនច្រើនក្នុងឆ្នាំ ២០១៩ ដោយសារតែ តម្រូវការក្នុងប្រទេសខ្ពស់រួមទាំង ផលិតផលឧស្សាហកម្ម និង ការកើនឡើងនៃវិនិយោគទនបរទេស។
យោងតាមការិយាល័យស្ថិតិទូទៅបានលើកឡើងថា ចាប់តាំងពី ខែ មីនានៃការរីករាលដាលនៃជំងឺឆ្លង ប្រទេសវៀតណាមចាប់ផ្តើមធ្វើផែនការថ្មី ក្នុងការប្រឆាំងនឹងជំងឺនេះ។ ការរាតត្បាតនេះ បានធ្វើឱ្យផលិតផលក្នុងស្រុករបស់វៀតណាម ធ្លាក់ចុះចំនួន ៣.៨% ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នេះបើធៀបទៅនឹងឆ្នាំ ២០១៩។
ដោយមិនគិតពីផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 នេះ ប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។
បើយោងទៅតាមស្ថិតិដែលទទួលបានពី Vietnam Chamber of Commerce and iIdustry (VCCI) ការរាតត្បាតនៃវីរុស covid-19 បានធ្វើឱ្យមានការប៉ះពាល់ទៅដល់ផ្នែកផលិតកម្មប្រមាណជា ៨៥% រួមទាំងសកម្មភាពអាជីវកម្មផ្សេងទៀត។ លើសពីនេះគេបានជឿជាបន្ថែមទៀតថាការកាត់បន្ថយនិងការរឹតត្បិតនូវការចំណាយរបស់អ្នកប្រើប្រាស់បានធ្វើឱ្យក្រុមហ៊ុនប្រមាណជា ៦០% បានរងផលប៉ះពាល់និងឈានដល់ការកាត់បន្ថយលំហូរសាច់ប្រាក់របស់ខ្លួន។ រយៈពេលបីខែដើមឆ្នាំ ២០២០ មានក្រុមហ៊ុនប្រមាណ ៣៥ ០០០ បានប្រកាសក្ស័យធន ហើយវាក៏ជាពេលវេលាដំបូងផងដែរដែលគេបានកត់សម្គាល់ឃើញថា ចំនួនក្រុមហ៊ុននៅក្នុងប្រទេសវៀតណាមបានប្រកាសបិទទ្វារច្រើនជាងចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការបទដំណើរការថ្មី។
លោកស្រី Edrick Sidgwick នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រទេសវៀតណាមបាននិយាយថា បើទោះបីជា សេដ្ឋកិច្ចរបស់វៀតណាមមានការកើនឡើងយឺត និង ហនិភ័យជំងឺរាតត្បាតនៅតែមានក៏ដោយ ក៏វៀតណាមនៅតែជាប្រទេសមួយដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងរហ័សក្នុងតំបន់អាស៊ីនេះដែរ។ ដូច្នេះ អាជីវកម្មក្នុងស្រុករបស់វៀតណាមត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងវិញយ៉ាងឆាប់រហ័ស។
ការចំណាយរបស់រដ្ឋាភិបាលដែលត្រូវបានអនុវត្ត ជាការឆ្លើយតបទៅនឹងការរីករាលដាលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលបីខែកន្លងមកនេះ។ ដើមឆ្នាំ ២០២១ គេជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និង ពហុភាគីមួយចំនួនធំរបស់វៀតណាមនឹងជួយពង្រីកការនាំចូលនៃទីផ្សារ និង ជំរុញសេដ្ឋកិច្ចវៀតណាមឡើងវិញផងដែរ។
ដោយ: ពិទូរ្យ