ទម្លាប់ល្អៗទាំង ៤ដែលសហគ្រិនត្រូវសង្វាតធ្វើដើម្បីទទួលភាពជោគជ័យ
ចង់ដឹងទេថា តើសហគ្រិនជោគជ័យមានទម្លាប់ល្អៗ និងទម្លាប់ប្លែកៗ ដែលអ្នកមិនដែលជួបដូចម្ដេចខ្លះទើប ពួកគេអាចឈានមករកភាពជោគជ័យ? សហគ្រិនជោគជ័យបំផុតគឺពួកគេមិនមានទម្លាប់លេងសើចនោះឡើយ ទម្លាប់ដែលពួកគេមានគឺសុទ្ធតែជាជំហាននាំមករកភាពជោគជ័យទាំងអស់។ តោះសាកទៅមើល ថាតើមានទម្លាប់ដែលស្រដៀងនឹងអ្នកខ្លះឬអត់?
១) ងើបលឿន៖
សហគ្រិនដ៏ជោគជ័យគឺងើបឡើង មុនគេមុនឯង ទាំងមានទំនុកចិត្តនិងការជឿជាក់ក្នុងខ្លួន។ ដោយសារពួកគេមានផ្នត់គំនិតថា បក្សីដែលងើបលឿនជាងគេប្រាកដជាអាចចាប់បានជន្លេនមុនគេជាមិនខាន។ សហគ្រិនជោគជ័យទៅដល់ការិយាល័យមុនគេ ដើម្បីកុំឲ្យមានការងារមករាំងស្ទះពួកគេមុនបាន។ កាលដែលងើបមុនគេគឺជួយឲ្យធ្វើអ្វីដែលគេតាំងចិត្តបានមុន ដើម្បីឆាប់លុបបំបាត់ភាពតានតឹងក្នុងខ្លួន។
២) រៀបចំកាលវិភាគ
សហគ្រិនជោគជ័យតែងតែផ្ដោតការងារសំខាន់មុន រួចបន្តការងារសំខាន់បន្ទាប់តាមក្រោយ។ នេះគឺជាទម្លាប់ក្នុងការរៀបចំជីវិត កុំឲ្យមានភាពរញ៉េរញ៉ៃ តាមរយៈទម្លាប់នៃការរៀបកាលវិភាគនេះឯង។
៣) រៀនធ្វើអ្វីធម្មតាៗ
ការរៀនធ្វើអ្វីៗឲ្យសាមញ្ញៗ គឺជាអាវុធសម្ងាត់របស់សហគ្រិនជោគជ័យ។ ការធ្វើអ្វីមួយដោយសាមញ្ញៗ គឺជាវិធីមួយដែលបង្ហាញពួកគេឲ្យហ៊ានធ្វើការងារទាំងអស់ ដោយមិនមានភាពភ័យខ្លាច មិនចុះចាញ់ និងមិនគិតថាពិបាក។
៤) ទម្លាប់សរសេរ
នេះគឺជាទម្លាប់មួយដ៏ងាយស្រួល ក្នុងការក្លាយជាសហគ្រិនជោគជ័យ គឺគ្រាន់ទេជាការសរសេរ ប៉ុណ្ណោះ។ បើអ្នកមិនសូវជាចូលចិត្តការសរសេរឬកត់ត្រាណាមួយទេនោះ អ្នកអាចនឹងខ្វះទម្លាប់ទៅរកភាពជោគជ័យ ដូចនេះត្រូវកែទម្លាប់ដែលអ្នកកំពុងធ្វើរាល់ថ្ងៃឲ្យដូចជាទម្លាប់ខាងលើ។ ទោះបីមិនបានទាំងអស់ ក៏សូមឲ្យបានប្រហាក់ប្រហែលតិចតួចក៏បាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur