មុខជំនួញគ្រាក់ៗទាំង ១០ ដែលអ្នកមានផុតលេខនៅលើលោកចូលចិត្តរកស៊ីជាងគេ
ប្រិយមិត្តពិតជាមានចម្ងល់ហើយថា តើមហាសេដ្ឋីជាច្រើននៅលើពិភពលោកមានទ្រព្យសម្បត្តិមហាសាលដោយសារអ្វី? ចម្លើយដែលគេអាចដឹងបាននោះគឺថា គ្មានអ្វីក្រៅពីមុខរបររកស៊ីរបស់ពួកគេនោះទេ រាប់ទាំងមុខជំនួញ អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការផ្សព្វផ្សាយជាដើម។ នៅខាងក្រោមនេះ ជាទិន្នន័យរបស់ទស្សនាវដី្ត Forbes ដែលបង្ហាញមុខជំនួញគ្រាក់ៗទាំង ១០ ដែលក្រុមអ្នកមានផុតលេខទាំងនោះរកស៊ីច្រើនជាងគេ។
១.មុខជំនួញផ្នែកហិរញ្ញវត្ថុ និងវិនិយោគ (Finance & Investments) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ៣០៦ នាក់ មានចំនួនស្មើនឹង ១៤%
២.មុខជំនួញផ្នែកសំលៀកបំពាក់ និង លក់រាយ (Fashion & Retail) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ២៣០ នាក់ មានចំនួនស្មើនឹង ១១%
៣.មុខជំនួញផ្នែកអចលនទ្រព្យ (Real Estate) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ២២៣ នាក់ មានចំនួនស្មើនឹង ១០% [caption id="attachment_71909" align="aligncenter" width="670"] រូបតំណាង ប្រភពរូបភាព៖ Nikkei Asian Review[/caption]
៤.មុខជំនួញផ្នែកបច្ចេកវិទ្យា (Technology) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ២១៤ នាក់ មានចំនួនស្មើនឹង ១០%
៥.មុខជំនួញផ្នែកសាងសង់ (Manufacturing) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ១៨៨នាក់ មានចំនួនស្មើនឹង ៩%
៦.មុខជំនួញចម្រុះ (Diversified) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ១៨៨នាក់ មានចំនួនស្មើនឹង ៩%
៧.មុខជំនួញផ្នែកម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ១៧១ នាក់ មានចំនួនស្មើនឹង ៨% [caption id="attachment_71912" align="aligncenter" width="670"] រូបតំណាង ប្រភពរូបភាព៖ technomic.com[/caption]
៨.មុខជំនួញផ្នែកសុខាភិបាល (Healthcare) មានមហាសេដ្ឋីរកស៊ីសរុប ១៣៥ នាក់ មានចំនួនស្មើនឹង ៦%
៩.មុខជំនួញផ្នែកថាមពល (Energy) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ៨៥ នាក់ មានចំនួនស្មើនឹង ៤%
១០.មុខជំនួញផ្នែកផ្សព្វផ្សាយ និងកម្សាន្ត (Media & Entertainment) មានចំនួនមហាសេដ្ឋីរកស៊ីសរុប ៧១ នាក់ មានចំនួនស្មើនឹង ៣%៕
ប្រភព៖ Forbes