ផ្តើមពីការធ្វើវីដេអូចែករំលែកចំណេះដឹង ការអប់រំ យុវជន ជឿន វណ្ណី ក្លាយជាអ្នកផលិតមាតិកាប្រវត្តិសាស្ត្រ និងប្រវត្តិរឿងរ៉ាវផ្សេងលើបណ្ដាញសង្គម
ភ្នំពេញៈ ផ្តើមពីការធ្វើវីដេអូចែករំលែកចំណេះដឹង ការអប់រំ នៅលើ Youtube យុវជនជឿន វណ្ណី បានត្រួសត្រាយផ្លូវជីវិតរបស់ខ្លួន ក្លាយជាអ្នកផលិតមាតិកាមួយរូបតាមបណ្តាញសង្គម ដែលមានអ្នកទស្សនាច្រើន និងមានអ្នកគាំទ្រជាង 221K លើហ្វេសប៊ុកផេក និងមានអ្នកតាមដាននៅចំនួន 423k Followers លើTikTok ។
អ្នកផលិតមាតិកាប្រវត្តិសាស្ត្រ ជឿន វណ្ណី មានឈ្មោះពេញជាផ្លូវការណ៍ថានៅលើបណ្ដាញសង្គមថា ជឿន វណ្ណី Choeun Vanny បានឱ្យដឹងពីមូលហេតុនៃការធ្វើវីដេអូនេះថា លោកមានបំណងចង់ឱ្យខ្លួនឯងមានសំឡេងនៅក្នុងសង្គម ព្រោះនៅពេលដែលមហាជនបានស្គាល់រូបលោកនោះហើយគឺជាឱកាសមួយ ដែលងាយស្រួលឱ្យលោកធ្វើការចែករំលែក ឬសាបព្រួសនូវរឿងដែលមានប្រយោជន៍ជាច្រើន ឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសការជម្រុញលើកទឹកចិត្ត និងការជួយឲ្យពួកគាត់ រឹតតែស្រឡាញ់ និងគាំទ្រលើកស្ទួយអ្នកបង្កើតមាតិកាល្អៗក្រោយទៀត។
យុវជនវ័យ ២៤ឆ្នាំរូបនេះ បានរៀបរាប់ថា រូបគេបានចាប់ផ្តើមផលិតវីដេអូតាំងតែពីនៅជាព្រះសង្ឃមកម្ល៉េះ តាំងពីឆ្នាំ២០១៧មក ប៉ុន្តែកាលនោះធ្វើជាវីដេអូអប់រំផ្លូវចិត្ត និងលើកទឹកចិត្តផ្សេងៗ ដែលរហូតមកដល់បច្ចុប្បន្ន រូបលោកបានផលិតវីដេអូប្រវត្តិសាស្រ្ដនានា ដែលវីដេអូមួយរបស់លោកគឺ ប្រវត្តិបទនគររាជខ្មែរ ដែលត្រឹមរយៈពេល ២ ថ្ងៃ វីដេអូនេះ មានអ្នកទស្សនារហូតដល់ ៨០០K ។
សម្រាប់ពេលខាងមុខនេះ យុវជន ជឿន វណ្ណី នឹងបន្តការចែករំលែកនិងស្រាវជ្រាវប្រវត្តិនានា ដែលមានលក្ខណ: ពិសេសគួរចាប់អារម្មណ៍បន្ថែមទៀត ក្នុងការផលិតមាតិកាបែបនេះឱ្យមានគុណភាព ទាំងបច្ចេកទេស ក៏ដូចជាគំនិតក្នុងការទាក់ទាញអ្នកទស្សនាផងដែរ៕
ខាងក្រោមនេះគឺជា Link:
▶️Youtube: https://youtube.com/@choeunvannyofficial?si=1GQ5s9S2Y3Si9sBT
▶️Follow my Instagram: https://www.instagram.com/choeunvanny7777
▶️Facebook Page: https://www.facebook.com/choeunvannyfb/
▶️TikTok: https://www.tiktok.com/@choeunvanny.official
ទំនាក់ទំនងការផ្សព្វផ្សាយ https://t.me/Vanny7777 ឬ ០97 295 3674