សំណួរទាំង ៨ មានន័យបំផុតសម្រាប់អ្នកចង់បង្កើត Startup និងស្វែងរកសហស្ថាបនិកដែលល្អ
ហេតុផលដែលធ្វើឱ្យក្រុមហ៊ុនមួយដួលរលំ គឺមិនមែនមកពីការវិវត្តិតិច ឬច្រើននៃតិចណូឡូជី ឬ ទំហំទីផ្សារនោះទេ ប៉ុន្តែគឺមកពីការមិនចុះសំរុងគ្នា រវាងសហស្ថាបនិករបស់ក្រុមហ៊ុននីមួយៗ។
វាជាការពិតណាស់ដែលមនុស្សម្នាក់ៗ មានហេតុផលផ្សេងគ្នាក្នុងការបង្កើតក្រុមហ៊ុន។ មនុស្សមួយចំនួនមានគោលបំណងចង់ផ្លាស់ប្តូរពិភពលោក រីឯមនុស្សមួយចំនួនទៀត ចង់បង្កើតអ្វីដែលមានប្រយោជន៍ដល់មនុស្សរាប់លានជុំវិញពិភពលោក។
ពិតមែនហើយដែល ៩៩ ភាគរយនៃការចាប់ផ្តើម Startup បរាជ័យ។ វាអាចជាគំនិតល្អប្រសិនបើអ្នកអាចធ្វើការសហការណ៍ Startup ជាក្រុមបាន។ វាពិតជាសំខាន់ខ្លះណាស់ក្នុងការយល់ដឹងពីសហស្ថាបនិកឱ្យបានច្បាស់ មុនពេលដែលអ្នកប្តេជ្ញាថានឹងចំណាយ ១០ ទៅ ១២ ម៉ោង ក្នុងមួយថ្ងៃធ្វើការជាមួយសហស្ថាបនិកមួយនោះ រហូតដល់ ៣ ទៅ ៥ ឆ្នាំ។
នេះគឺជា សំណួរសំខាន់ៗសំរាប់សួរទៅកាន់សហស្ថាបនិកម្នាក់ទៀតមុនពេលចាប់ផ្តើមបង្កើត Startup៖
- តើ Startup នេះស្របជាមួយគោលបំណងផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច?
- ហេតុអ្វីបានជាអ្នកចង់បង្កើត Startup នេះដោយខ្លួនឯង?
- តើលទ្ធផលល្អនៃ Startup នេះគឺជាអ្វី ហើយអ្នករំពឹងថាវានឹងកើតឡើងពេលណា?
- តើគោលដៅធំបំផុតរបស់អ្នក នៅ ១០ឆ្នាំទៀតជាអ្វី ហើយ Startup នេះនឹងអ្នកឱ្យសម្រេចគោលដៅយ៉ាងដូចម្តេចខ្លះ?
- តើជីវិតយើងនឹងមានអ្វីផ្លាស់ប្តូរដែលរឺទេទៅលើការដំណើរការ Startup មួយនេះ?
- តើមានអ្វីដែលអាចជំរុញឱ្យអ្នកបញ្ឈប់ Startup មួយនេះដែរ ឬទេ?
- តើអ្នកមានចំណុចខ្សោយ និង ចំណុចខ្លាំងនៅកន្លែងណាខ្លះ?
- តើខ្ញុំគួរធ្វើដូចម្តេចដើម្បី ជួយអ្នកឱ្យសម្រេចគោលដៅ១០ឆ្នាំទៀតរបស់អ្នកបាន?
ការចាប់ផ្តើមក្រុមហ៊ុនមួយពិតជាពិបាកណាស់ ហើយទទួលរងផលប៉ះពាល់ច្រើនផងដែរ។ លោក Earl Martin Valencia បាននិយាយថា “ ខ្ញុំសង្ឃឹមថា អ្នកនឹងសួរសំណួរនេះទៅកាន់គ្នា ទៅវិញទៅមក មិនត្រឹមតែដើម្បីកុំឱ្យមានបញ្ហាថ្ងៃក្រោយនោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យអ្នក ផ្តោតទៅលើការគ្រប់គ្រងក្រុមហ៊ុនជាជាង ការស្តាប់ការត្អូញត្អែររបស់សហស្ថាបនិកនោះ។
Source: e27
Translated by: ពិទូរ្យ