៥ ​ចំណុចបង្ហាញពីឥទ្ធិពលនៃ Startup ទៅលើសេដ្ឋកិច្ចពិភពលោក​



Startup គឺប្រៀបបីដូចជាម៉ាស៊ីនសម្រាប់ផ្លាស់ប្តូរពិភពលោកអញ្ចឹង។ Startup ពិតជាមានប្រយោជន៍ក្នុងការពង្រីកសេដ្ឋកិច្ចទីផ្សារ សម្រាប់អ្នកស្វែងរកការងារ ឬ អ្នកចំណូលថ្មីផ្សេងៗ។ វាក៏អាចជួយអភិវឌ្ឍន៍ ប្រព័ន្ធតិចណូឡូជី និង បង្កើនសេដ្ឋកិច្ចពិភពលោកផងដែរ។ 

 

Startup មិនត្រឹមតែផ្លាស់ប្តូរប្រព័ន្ធឧស្សាហកម្មនោះទេ វាថែមទាំងជួយបង្កើនការងារផងដែរ។ វានឹងធ្វើការពង្រីកការធ្វើវិនិយោគទុន និង សេដ្ឋកិច្ចជុំវិញពិភពលោកផងដែរ។ ក្នុងឆ្នាំ ២០១៣ Startups បានធ្វើវិនិយោគទុន ជុំវិញពិភពលោក អស់ ៤៨,៥ពាន់លាន ដុល្លាររួចមកហើយ ដោយការធ្វើវិនិយោគនេះ មួយភាគធំគឺមកពី សហរដ្ឋអាមេរិក ដែលសរុប ៣៣,១ពាន់លាន ដុល្លារ សម្រាប់ការអភិវឌ្ឍប្រទេសរបស់គេ រួមទាំងប្រទេសមួយចំនួនទៀតដូចជា អឺរ៉ុប ចិន ឥណ្ឌា អ៊ីស្រាអែល និង កាណាដា។

 

ការសិក្សាស្រាវជ្រាវរបស់ លោក Hans Westlund បានឱ្យដឹងថា ការចាប់ផ្តើម Startup នេះ គឺជាផ្លូវសម្រាប់ឈានទៅដល់ការអភិវឌ្ឍន៍ និង មានឥទ្ធិពលទៅដល់ការងារ និង កំណើននៃប្រជាជន។ លោកបានបន្តទៀតថា អាជីវកម្មថ្មីៗ ទាំងនេះក៏មានផលប៉ះពាល់វិជ្ជមានផងដែរ ដូចជា ការអប់រំ សេវាកម្មសុខភាព ការសាងសង់ជាដើម។ 

 

បើទោះបីជាពួកគេ ត្រឹមជាក្រុមហ៊ុនតូចៗក៏ដោយ ប៉ុន្តែពួកគេមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារសម្រាប់បំពេញតម្រូវការរបស់សង្គម។ ជាមធ្យម Startup ក្នុង១ឆ្នាំ អាចផ្តល់ការងាររហូតដល់ទៅ ១លាននាក់ ខណៈពេលដែលអ្នកធ្វើការអស់រយៈពេល ១០ ឆ្នាំ មានតែ ៣០,០០០នាក់ជាង ប៉ុណ្ណោះ។

 

លើសពីនេះទៅទៀត បើយោងតាមលោក Sandile Shabagu បានឱ្យដឹងថា នៅមានកត្តាសំខាន់ៗជាច្រើនទៀតដែលធ្វើឱ្យ Startup មានសារសំខាន់សម្រាប់សកលលោក។

 

១) ការច្នៃប្រឌិត

Startups អាចចូលរួមចំណែកដល់សក្ដានុពលសេដ្ឋកិច្ច នៅខណៈដែលវាបន្តមានការច្នៃប្រឌិតនិងការបង្កើតអ្វីដែលថ្មី។ ពួកគេនាំមកនូវគំនិតថ្មីៗ ដើម្បីជំរុញការច្នៃប្រឌិត និង លើកទឹកចិត្តឱ្យមានការប្រកួតប្រជែង។ ជាមួយនឹងការច្នៃប្រឌិតនិងគំនិតថ្មីៗទាំងនេះ ពួកគេអាចចូលរួមជួយដល់សង្គមប្រកបដោយមានភាពល្អប្រសើរ។ លើសពីនេះទៅទៀត Startups ក៏អាចចូលរួមចំណែកអភិវឌ្ឍន៍ តំបន់ដែលគេកំពុងធ្វើប្រតិបត្តិការផងដែរ ក្នុងនោះមានន័យថា តំបន់ជនបទនានា ដែលគេកំពុងប្រតិបត្តិការអាចនឹងមានការរីកចម្រើននៅថ្ងៃក្រោយ។

 

២) ការងារថ្មី

 

ដូចជាការកត់សម្គាល់មុននេះ បានឱ្យដឹងរួចមកហើយថា Startups បង្កើតការងារថ្មីជាច្រើន ដែលអាចចូលរួមចំណែកក្នុងការរីកចម្រើនសេដ្ឋកិច្ចដែលមានរយៈពេលយូរ។ Startups ភាគច្រើនតែងតែចង់បានអ្នកដែលទើបនឹងមានបទពិសោធន៍ថ្មីៗ ជាជាងអ្នកដែលបានបទពិសោធន៍ច្រើនឆ្នាំ ក្នុងគោលបំណងអភិវឌ្ឍន៍ទេពកោសល្យដែលទើបនឹងកើតមានឡើង។

 

៣) ការប្រកួតប្រជែងថ្មីៗ

 

បើធៀបទៅនឹងប្រព័ន្ធ តិចណូឡូជី ឃើញថា Startups មានសក្តានុពលក្នុងការផ្លាស់ប្តូរច្រើន។ ពួកគេបង្កើតកន្លែងធ្វើការដែលមានផាសុកភាព ដែលធ្វើឱ្យអ្នកធ្វើការមានភាពសប្បាយរីករាយ ក្នុងការធ្វើការងារ ដែលនាំឱ្យអ្នកធ្វើការនោះបានបញ្ចេញសមត្ថភាពយ៉ាងល្អ។ ជាចុងបញ្ចប់ សេដ្ឋកិច្ចនឹងមានផាសុកភាព និង មានការប្រកួតប្រជែងក្នុងតំបន់របស់ពួកគេ។

 

៤) ផ្តល់ឥទ្ធិពលវិជ្ជមានទៅដល់សង្គម

 

ខណៈ Startups អាចផ្តល់ការបង្កើតនិងការផ្លាស់ប្តូរថ្មីដល់សង្គម ពួកគេអាចចួលរួមក្នុងការផ្លាស់ប្តូរ តម្លៃនៃការគិតរបស់សង្គមនីមួយៗ និង បង្កើតគំនិតថ្មីទៅក្នុងសង្គមនោះ។ ក្នុងនោះដែរ ធ្វើឱ្យអ្នកធ្វើការទាំងអស់ មានទំនួលខុសត្រូវថ្មី និង មានការអភិវឌ្ឍទៅលើការងាររបស់ពួកគេ។

 

៥) ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍

 

Startups អាចចូលរួមយ៉ាងខ្លាំងក្នុងការ ស្រាវជ្រាវ និង អភិវឌ្ឍន៍ (R & D) ដោយពួកគេតែងតែប្រឈមនឹង ប្រព័ន្ធតិចណូឡូជី ខ្ពស់ៗ និង សេវាកម្មចំណេះដឹងច្រើន។ ក្រុម R & D នៅក្នុង Startups បានធ្វើការក្នុងនាមជាអ្នកច្នៃប្រឌិត និង ធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើន។ វាចូលរួមយ៉ាងល្អ ក្នុងការតំរង់ទិសបេក្ខជនការងារស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ឬ ស្ថាប័នអប់រំផ្សេងទៀត។ សរុបមក Startup បានជំរុញឱ្យ សិស្ស ក៏ដូចជា និស្សិត ឬ អ្នកស្រាវជ្រាវនានា ឱ្យអនុវត្តគំនិតរបស់ពួកគេ ដោយធ្វើការជា Startup ។

 

ប្រភព៖ startupjobs

ដោយ៖ ពិទូរ្យ 

 

X
5s