អ្វីទៅជា Seed Funding សម្រាប់ Startup? ទាំងនេះជាអ្វីដែលអ្នកត្រូវដឹងនិងស្គាល់​



Seed Funding ឬ Seed Capital នៃអាជីវកម្ម Startup គឺជាដើមទុនសំខាន់បំផុតសម្រាប់ការដំណើរការ ការបន្តជីវិតរស់នៅ រួមទាំងភាពជោគជ័យរបស់អាជីវកម្មនេះ។ បញ្ហាភាគច្រើនបំផុតដែលកើតមានឡើងសម្រាប់អាជីវកម្ម Startup គឺការបញ្ចុះបញ្ចូល កៀរគរទុនមកវិនិយោគ និងធ្វើយ៉ាងណាឲ្យពួកគេមានការជឿជាក់លើការដាក់ទុនមួយនេះ។

តាមនិយមន័យពីគេហទំព័រ Investopedia បានធ្វើការបញ្ជាក់ថា Seed Funding ឬ Seed Capital សំដៅដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់ការបង្កើត ឬដំណើរការអាជីវកម្មមួយ។ ការផ្តល់ហិរញ្ញប្បទាន ឬការបណ្ដាក់ទុននេះធ្វើឡើងជាលក្ខណៈវិនិយោគិនឯកជន ហើយការបណ្ដាក់ទុននេះទទួលផលវិញតាមរយៈការបែងចែកភាគហ៊ុន ឬផលចំណេញពីផលិតផល។ Seed Funding ឬ Seed Capital សម្រាប់អាជីវកម្ម Startup នេះភាគច្រើនទទួលបានពីប្រភពដែលជិតស្និតជាងគេដូចជាមិត្តភក្តិ ក្រុមគ្រួសារ ដែលនៅក្បែរខ្លួនបំផុត។ លើសពីនេះវាក៏អាចទទួលបានពីស្ថាបនិកអាជីវកម្ម Startup មួយដែលទទួលបានជោគជ័យលើអាជីវកម្មរបស់គេ ហើយគេកំពុងស្វែងរកអាជីវកម្ម Startup ថ្មីដែលមានសក្ដានុពលដើម្បីវិនិយោគ។ 

ក្នុងបរិបទរបស់អាជីវកម្ម Startup Seed Funding ឬ Seed Money ឬ Seed Capital គឺជាដំណាក់កាលមួយដែលអាជីវកម្មចាប់ផ្តើមធ្វើឲ្យមនុស្សម្នាស្គាល់កាន់តែច្បាស់ តាមរយៈការដាក់ចេញនូវដំណើរការអាជីវកម្មកាន់តែច្បាស់លាស់ និងរឹងមាំ។ ដំណាក់កាលនៅពេលដែលអាជីវកម្មមួយឈានមកដល់ Seed Funding នេះគឺសំខាន់បំផុតព្រោះវាជាពេលដែលអាជីវកម្មត្រូវចាប់គ្រឹះ និងអាចរក្សាជំហររបស់ខ្លួនបានយ៉ាងមាំ។ 

ហេតុអ្វីបានជា Seed Funding ឬ Seed Capital សំខាន់?

ខាងក្រោមជាមូលហេតុសំខាន់ធំៗចំនួន ៥ ដែលបញ្ជាក់ថា Seed Funding ឬ Seed Capital សំខាន់៖

១) ជួយដោះស្រាយបញ្ហានៃភាពមិនគ្រប់គ្រាន់លើដើមទុនដំណើរការអាជីវកម្ម

២) កាត់បន្ថយហានិភ័យក្នុងការបណ្ដាក់ទុក

៣) អាចទទួលបានយុទ្ធសាស្រ្តពីដៃគូប្រកួតប្រជែង

៤) មានលទ្ធភាពទទួលបានដើមទុន (Working Capital) 

៥) ងាយស្រួលក្នុងការ Scale និងមានភាពរីកចម្រើនឆាប់រហ័ស

ប្រភេទនៃ Seed Funding ឬ Seed Capital សម្រាប់អាជីវកម្ម Startup

១) Crowdfunding

២) Corporate seed funds

៣) Incubators

៤) Accelerators

៥) Angel investors

៦) Personal Savings

៧) Debt Funding

៨) Convertible Securities

៩) VC Funding

១០) Angel Funds or Angel Networks

BizKhmer នឹងធ្វើការបកស្រាយលម្អិតពីប្រភេទនៃការទទួលបាន Seed Funding ឬ Seed Capital ទាំង ១០ ខាងលើនៅក្នុងអត្ថបទក្រោយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s