ចុះឈ្មោះថ្ងៃនេះចំណេញដល់ទៅ ៣៥០ដុល្លារ លើកម្មវិធីសិក្សា «ការរៀបចំប្រពន្ធគ្រប់គ្រងធនធានមនុស្សសម្រាប់ក្រុមហ៊ុនខ្នាតតូចនិងមធ្យម» ជាមួយ TEDP​



ធនធានមនុស្សគឺជាទ្រព្យសកម្មដ៏ចាំបាច់មួយរបស់ក្រុមហ៊ុន ជាធនធានដែលក្រុមហ៊ុនមិនអាចខ្វះបាន ព្រោះធនធានមនុស្សជាអ្នកដំណើរការចាប់តាំងពីការរៀបចំពីផែនការយុទ្ធសាស្រ្ត រហូតដល់ការអនុវត្តយុទ្ធសាស្រ្តដើម្បីឲ្យក្រុមហ៊ុនដំណើរការនិងរីកចម្រើនទៅមុខ។

ការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សឱ្យមានរបៀបរៀបរយ រៀបចំទៅតាមឋានានុក្រម និងការជំរុញបង្កើនសមត្ថភាពក្រុមការងារឲ្យក្លាយទៅជាធនធានមនុស្សគឺជាភាពចាំបាច់ ដែលអ្នកគ្រប់គ្រងត្រូវយកចិត្តទុកដាក់។ ម្យ៉ាងវិញទៀត ការកំណត់សូចនាករណ៍សមិទ្ធផលគន្លឹះ ឬហៅថា KPI សម្រាប់លើការងាររបស់បុគ្គលិកម្នាក់ៗ ក៏ជារឿងដែលមិនអាចធ្វេសប្រហែសបាន ព្រោះ KPI ផ្នែកសំខាន់មួយនៃព័ត៌មានដែលត្រូវការដើម្បីកំណត់និងពន្យល់យ៉ាងច្បាស់ ពីអ្វីដែលបុគ្គលិកម្នាក់ត្រូវអនុវត្តដើម្បីជាការពង្រឹងសមត្ថភាព សំដៅសម្រេចបានគោលដៅដែលក្រុមហ៊ុនកំណត់ទុក។ 

ដើម្បីដំណោះស្រាយបញ្ហាមួយនេះក្រុមហ៊ុន Talent Excellence Development Partner Co.,Ltd ហៅកាត់ថា TEDP បានរៀបចំនូវកម្មវិធីសិក្សាខ្លីមួយរយៈពេល ៣ ខែ ស្ដីពី «ការរៀបចំប្រពន្ធគ្រប់គ្រងធនធានមនុស្សសម្រាប់ក្រុមហ៊ុនខ្នាតតូចនិងមធ្យម» ទទួលការបង្វឹក និងអនុវត្តន៍ជាក់ស្ដែង ជាមួយគ្រូបង្វឹក លោកស្រី យូ បូរី អ្នកឯកទេស KPI ដែលមានបទពិសោធន៍រយៈពេល ២០ឆ្នាំទៅលើប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។ 

កម្មវិធីសិក្សារួមមាន៖

➡️ វិនិច្ឆ័យរចនាសម្ព័ន្ធ និងការរៀបចំរចនាសម្ព័ន្ធថ្មី សម្រាប់អង្គភាព (Organizational Structure)

➡️ រៀបចំការទទួលខុសត្រូវ និងការបរិយាយការងារ (Job Description) 

➡️ របៀបរៀបចំសូចនាករណ៍សមិទ្ធផលគន្លឹះ     និងតាមដានលទ្ធផលការអនុវត្តការងារ (KPI Setting)

➡️ របៀបរៀបចំប្រព័ន្ធគោលការណ៍គ្រប់គ្រង    ធនធានមនុស្ស (HR Policy) 

➡️ របៀបរៀបចំឋានានុក្រមបុគ្គលិក

លើសពីនេះ លោកអ្នកនឹងទទួលបាននូវការផ្ដល់ជូនឯកសារ ក៏ដូចជាទម្រង់បែបបទផ្សេងៗនៅក្នុងកម្មវិធីសិក្សាថែមទៀត។

ជាមួយតម្លៃរឹតតែពិសេសមិនធ្លាប់មាន បើលោកអ្នកចុះឈ្មោះនៅក្នុងថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃនៅសល់ត្រឹមតែ 1150$ ប៉ុណ្ណោះ ដែលសិក្សាតម្លៃពេញសម្រាប់រយៈពេល ៣ខែនេះគឺ 1500$។ នៅមិនទាន់អស់នៅឡើយទេ ! រាល់ការចុះឈ្មោះចូលរៀនវគ្គនេះនឹងមានថែមជូននូវការតេស្ត DISC ដោយឥតគិតថ្លៃទៀតផង។ ចុះឈ្មោះចូលរៀនឥឡូវនេះព្រោះចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងតាមរយៈលេខ 012 476 078/ 070 352 288 ឬ លោកអ្នកអាចឆាតចូលផេក ផ្លូវការរបស់ TEDP ផ្ទាល់តាម​រយៈ​តំណភ្ជាប់​មួយ​នេះ៖ Talent Excellence Development Partner

 

X
5s