ការប្រកាសកាលបរិច្ឆេទបិទបញ្ចប់ទទួលពាក្យស្នើសុំអាហារូបករណ៍ ចេន ហ្ស៊ី ត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២​[ភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២] - ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ឬហៅកាត់ថា (“ព្រីនស៍ គ្រុប”) ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះបានប្រកាសពីកាលបរិច្ឆេទនៃការបិទបញ្ចប់ទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៃអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាកម្មវិធីរួមសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងមូលនិធិព្រីនស៍។

ការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១២:០០យប់ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២។

 

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញ និងដាក់ពាក្យតាមរយៈការស្កែន QR កូដ ដែលមានភ្ជាប់នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ www.phg.moe/czs ។ កម្មវិធីអាហារូបករណ៍នេះ គឺសម្រាប់តែសិស្សថ្នាក់ទី ១២ សញ្ជាតិខ្មែរ ដែលបានប្រលងជាប់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២១ តែប៉ុណ្ណោះ។

 

 សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យទៅលើផ្ទាំងរូបភាពដែលមានភ្ជាប់មកជាមួយ៕

 

X
5s