រៀបចំផលិតភាពប្រចាំថ្ងៃជាមួយនឹងកុំព្យូទ័រដែលមានលក្ខណ: OPI​



កុំព្យូទ័រ គឺជាឧបករណ៍បច្ចេកវិទ្យាដ៏ល្អបំផុតសម្រាប់ការងារ ឬការលេងកម្សាន្តនានា មិនថានៅផ្ទះ នៅការិយាល័យ ឬក្នុងថ្នាក់រៀននោះទេ។ ប៉ុន្តែមានកុំព្យូទ័រជាច្រើនប្រភេទនៅលើទីផ្សារ ហើយអ្នកប្រហែលជាមានការស្ទាក់ស្ទើរក្នុងការជ្រើសរើសឱ្យបានត្រឹមត្រូវ។ មនុស្សភាគច្រើនទិញកុំព្យូទ័រសម្រាប់ការវិនិយោគរយៈពេលយូរដោយសារកុំព្យូទ័រមានទំហំតូចល្មមអាចដាក់តាមខ្លួនបាន និងមានភាពបត់បែនគ្រប់គ្រាន់សម្រាប់ដំណើរការកម្មវិធីដែលចាំបាច់តាមតម្រូវការ។

វាពិតជាពិបាកមែនទេនៅពេលដែលអ្នកជ្រើសរើសទិញកុំព្យូទ័រថ្មីមួយ ហើយតែទើបដឹងថាវាមិនមានភ្ជាប់ជាមួយនូវកម្មវិធី Microsoft Office? មានន័យថាអ្នកត្រូវចំណាយប្រាក់បន្ថែមទៀតដើម្បីធ្វើការបញ្ចូលកម្មវិធីទាំងនោះ។ នេះជាបញ្ហាប្រឈមមួយ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមិនមានប្រាក់ចំណូលច្រើន ហើយការសិក្សារបស់ពួកគាត់តម្រូវឱ្យប្រើប្រាស់កម្មវិធី Microsoft Office ដូចជា PowerPoint Excel និង Word ជាដើម។



ពួកយើងមានដំណឹងល្អមួយនោះគឺ អ្នកនឹងមិនជួបបញ្ហាបែបនោះទេនៅពេលអ្នកជ្រើសរើសទិញកុំព្យូទ័រថ្មីរបស់ Dell សម្រាប់ប្រភេទការិយាល័យ នៅផ្ទះ និងសម្រាប់សិក្សា។ កុំព្យូទ័រ Dell ប្រភេទការិយាល័យ នៅផ្ទះ និងសម្រាប់សិក្សាត្រូវបានដំឡើងមកជាស្រេចជាមួយនឹងកម្មវិធី Microsoft Office ដែលរួមមាន Word Excel និង PowerPoint ដែលធ្វើឱ្យវាជាកុំព្យូទ័រល្អបំផុតសម្រាប់សិស្សនិស្សិត និងអ្នកធ្វើការក្នុងការិយាល័យ។ កុំព្យូទ័រទាំងនេះក៏មានភ្ជាប់មកជាមួយការចូលប្រើកម្មវិធីដោយគ្មានការកំណត់ ដែលមានន័យថាអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការបន្តការជាវសិទ្ធប្រើប្រាស់កម្មវិធីនោះទេ។



នៅពេលអ្នកទិញកុំព្យូទ័រ Dell ប្រភេទការិយាល័យ នៅផ្ទះ និងសម្រាប់សិក្សា កម្មវិធី Microsoft Office ឥតគិតថ្លៃគ្មានការកំណត់ដែលភ្ជាប់មកជាមួយកុំព្យូទ័រនេះ មិនមែនភ្ជាប់មកជាមួយកម្មវិធីបែប 'ឥតគិតថ្លៃ' ដែលមានលក្ខណៈពិសេសបែបស៊េរីទាបនោះទេ។ កុំព្យូទ័ររបស់ពួកយើង ភ្ជាប់មកជាមួយកម្មវិធីសុទ្ធ និងពិតប្រាកដដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់ឧបករណ៍ពេញលេញដោយមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហា ransomware និងដំណើរការខុសប្រក្រតីឡើយ។



ផលិតផលរបស់ Dell តែងតែទទួលបានទំនុកចិត្ត និងមានការរចនាយ៉ាងត្រឹមត្រូវ ហើយផ្នែកនានានៃកុំព្យូទ័រមានរួមបញ្ចូលនូវលក្ខណៈពិសេសពោរពេញដោយបច្ចេកទេសទំនើបៗ។ លោកអ្នកមិនត្រឹមតែទទួលបានកុំព្យូទ័រពីម៉ាកដ៏ល្បីតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកអ្នកក៏ទទួលបានកម្មវិធី Microsoft Office Pre-Installed Software ពិតប្រាកដដោយមិនចាំបាច់បង់ថ្លៃជាវបន្ថែម។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ លោកអ្នកអាចជាវនូវកុំព្យូទ័រ Dell Microsoft Office Pre-Installed (OPI) ពិតប្រាកដ តាមរយៈអ្នកលក់បន្ដដែលមានការអនុញ្ញាតត្រឹមត្រូវ (Dell Authorized Resellers) ដោយចុចលើតំណនេះ (https://bit.ly/3Ryvhsy)។ 

X
5s