ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាព លើប្រព័ន្ធទូទាត់ប្រាក់ នៅក្នុងប្រទេសកម្ពុជា​តម្រូវការផ្នែកសុវត្ថិភាពលើប្រព័ន្ធទូទាត់ថ្មីត្រូវបានដាក់ចេញ ដើម្បីរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ និងម្ចាស់អាជីវករ

 

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ - ¬ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ   ឌីជីថលឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអាជីវករ។

វិធានការសុវត្ថិភាពថ្មីនេះ គឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធើណេត និងតាមបណ្តាហាង។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាពក្នុងការទូទាត់ គឺជាអាទិភាពចម្បងបំផុត ហើយយើងវិនិយោគយ៉ាងច្រើនក្នុងការការពារ និងពង្រឹងសុវត្ថិភាពគ្រប់ប្រតិបត្តិការទូទាត់របស់ Visa ដើម្បីធានាថាអ្នកប្រើប្រាស់ និងអាជីវករត្រូវបានការពារយ៉ាងគត់មត់។ ស្ថិតក្នុងពេលដែលទិដ្ឋភាពជារួមនៃការទូទាត់ប្រាក់មានការផ្លាស់ប្តូរ ការទូទាត់ក៏ប្រឈមនឹងភាពគំរាមកំហែងទន្ទឹមនឹងការផ្លាស់ប្តូរផងដែរ ហេតុនេះហើយយើងខ្ញុំ មានសេចក្តីសោមន្សក្នុងការដាក់ចេញនូវផែនទីបង្ហាញសុវត្ថិភាពដែលបានធ្វើបច្ចុប្បន្នភាព ដែលនឹងកំណត់នូវជំហានបន្ទាប់ ដែលក្រុមហ៊ុន Visa នឹងធ្វើការសហការជាមួយដៃគូពាណិជ្ជកម្មរបស់យើងក្នុងការអនុវត្ត ដើម្បីបន្តធានាឲ្យបាននូវសុវត្ថិភាពនៃការទូទាត់តាមរយៈប្រព័ន្ធអេកូសាស្ត្រនៅក្នុងប្រទេសកម្ពុជា»។

ក្រុមហ៊ុន Visa តែងតែបន្តវិវឌ្ឍជាលំដាប់ ក្នុងការផ្តល់ជូននូវដំណោះស្រាយដែលពឹងផ្អែកលើទិន្នន័យច្បាស់លាស់   ផ្តោតសំខាន់លើសុវត្ថិភាព អាចកាត់បន្ថយការក្លែងបន្លំ និងជួយការពារប្រព័ន្ធទូទាត់បែបអេកូឡូស៊ី។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបណ្តាក់ទុនចំនួន ៩ពាន់លានដុល្លារ នៅទូទាំងពិភពលោក ដើម្បីជំរុញសុវត្ថិភាពតាមអ៊ីនធើណិត (cybersecurity) និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។

 

នៅក្រុមហ៊ុន Visa យើងប្រើប្រាស់ដំណោះស្រាយបញ្ញាសប្បនិមិ្មត AI/Data-driven ដើម្បី ១). កំណត់អត្តសញ្ញាណ ស៊ើបអង្កេត រារាំងនិងទប់ស្កាត់ការវាយប្រហារណា ដែលកំណត់យកប្រព័ន្ធទូទាត់បែបអេកូឡូស៊ីសកលជាគោលដៅ       ២).ផ្តល់ជូនជំនាញ យុទ្ធសាស្ត្រសុវត្ថិភាព និងការការពារដ៏ទូលំទូលាយប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពដែលកំពុងកើតមានឡើង។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសុវត្ថិភាពទាំងនោះ គឺ Visa Advanced Authorization ជាការវិភាគធាតុទិន្នន័យ ដែលមានច្រើនជាង ៥០០ប្រភេទ ដើម្បីបង្កើតពិន្ទុហានិភ័យសម្រាប់ប្រតិបត្តិការនីមួយៗ ជាជំហានក្នុងការផ្លាស់ប្តូរមួយ ដែលបានជួយដល់ធនាគារ ក្នុងការការពារការក្លែងបន្លំប្រមាណជា ២៦ពាន់លានដុល្លារ ទូទាំងពិភពលោកក្នុងឆ្នាំសារពើពន្ធ ២០២១  ។

 

ស្របជាមួយរបទរស់នៅប្រចាំថ្ងៃតាមលក្ខណៈឌីជីថលរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងកើនប្រជាប្រិយភាពយ៉ាងខ្លាំង ពិសេសលើការទូទាត់ដែលប្រើប្រាស់លក្ខណៈជីវសាស្ត្រ (biometrics) - ដូចជាការប្រើស្នាមក្រយ៉ៅម្រាមដៃ ឬការ ស្កេនសម្គាល់មុខ និងអត្តសញ្ញាណឌីជីថល - ដែលនោះគឺជានិមិត្តសញ្ញាឌីជីថលព័ត៌មានកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដើម្បីបញ្ជាក់ថា បុគ្គលម្នាក់នោះជានរណានៅលើប្រព័ន្ធអ៊ីនធើណេត ។

ការយល់ដឹងអំពីភាពត្រឹមត្រូវនៃការទូទាត់ដែលបានផ្ទៀងផ្ទាត់តាមលក្ខណៈជីវសាស្រ្ត (biometrics) គឺមានកម្រិតខ្ពស់នៅក្នុងចំណោមអ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ គឺមានរហូតដល់ ៧៥ ភាគរយ ដែលក្នុងនោះជាងពាក់  កណ្តាល (ប្រមាណ ៥៣ ភាគរយ) ជឿថា វាគឺជាវិធីសាស្ត្រទូទាត់ប្រាក់ដែលមានសុវត្ថិភាពបំផុត។ នៅក្នុងចំណោមអ្នកដែលមិនមែនជាម្ចាស់អត្តសញ្ញាណឌីជីថល (ប្រមាណ ៦៣ ភាគរយ) បច្ចុប្បន្ននេះ ម្ចាស់កម្មសិទ្ធិនៃអត្តសញ្ញាណឌីជី  ថលនៅក្នុងតំបន់មានកម្រិតទាប (ប្រមាណ ១៨ភាគរយ) ទាំងការយល់ដឹង (ប្រមាណ ៧១ភាគរយ) និងចំណាប់អារម្មណ៍ បើគិតទៅវាមានទំនាក់ទងក្នុងកម្រិតមួយខ្ពស់  ផងដែរ។ 

 

អ្នកស្រី Tranchini បានបន្ថែមទៀតថា៖ “នៅពេលសម្លឹងមើលទៅអនាគតរបស់ប្រព័ន្ធសុវត្ថិភាព ក្រុមហ៊ុន Visa ជឿជាក់ថាការផ្តោតលើអត្តសញ្ញាណឌីជីថល ព្រមទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ នឹងក្លាយជាគន្លឹះក្នុងការកាត់បន្ថយការគំរាមកំហែងថ្មីៗ នៅពេលដែលពាណិជ្ជកម្មកាន់តែច្រើន បានបង្វែរទិសដៅទៅរកបណ្តាញឌីជីថល។ ក្រុមហ៊ុន Visa បានអំពាវនាវឲ្យម្ចាស់ឧស្សាហកម្ម ធ្វើសកម្មភាពកំណត់លើអត្តសញ្ញាណឌីជីថលដែលនឹងត្រូវប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់” ។

ជាមួយនឹងក្រុមការងារដែលមានជំនាញគ្រប់គ្រងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតទូទាំងសកល ជាង ១០០០ នាក់ ក្រុមហ៊ុន Visa ផ្ដល់ជូនការការពារការក្លែងបន្លំតាមពេលវេលាជាក់ស្តែង ពេញ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ (២៤/៧) ធ្វើការវិភាគរាប់លានប្រតិបត្តិការជារៀងរាល់ថ្ងៃ ដើម្បីកំណត់សំគាល់នូវការគំរាមកំហែងដែលគេអាចសំគាល់បាន និងកំពុងតែលេចឡើង។ បច្ចេកវិទ្យាដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) របស់ក្រុម៊ុន Visa អាចរកឃើញគំរូនៅក្នុងទិន្នន័យ ដែលមិនអាចរកឃើញដោយមនុស្ស ដើម្បីកំណត់អត្តសញ្ញាណគំរូនៃការរាប់បញ្ចូល និងផ្តល់ជូនជាដំណឹងដល់ស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជករដែលរងផលប៉ះពាល់ មុនពេលប្រតិបត្តិការក្លែងបន្លំត្រូវបានចាប់ផ្តើម។

 

ផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa បានគូសបញ្ជាក់ពីជំហានដែលក្រុមហ៊ុន Visa នឹងត្រូវអនុវត្តទៅលើគ្រប់ផ្នែក     សំខាន់ៗ ដើម្បីបន្តធានាសុវត្ថិភាពប្រព័ន្ធទូទាត់បែបអេកូឡូស៊ីនៅកម្ពុជា រួមមាន៖

 

1. ជំរុញការទទួលយកនូវបច្ចេកវិទ្យាសុវត្ថិភាព 

2. ធានាបាននូវសុវត្ថិភាពសម្រាប់បទពិសោធន៍ទូទាត់ដំបូងតាមរយៈឌីជីថល 

3. ធានាភាពធន់របស់ប្រព័ន្ធអេកូឡូស៊ី 

4. ការពារការវាយប្រហាតាមរយៈការកំណត់នូវការរាប់លេខ 

5. ពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ីនធើណេតរបស់អ្នកចូលរួមប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី 

6. ការពារអ្នកប្រើប្រាស់ និងអាជីវក មិនឱ្យក្លាយជាជនរងគ្រោះនៃការបោកប្រាស់ 

 

                                                                                         ###

អំពីក្រុមហ៊ុន Visa Inc. 

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី

Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd 

Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ +84 28 3520 7439 ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ [email protected] អ៊ីម៉ែល៖ [email protected]

 

 

X
5s