បើកគណនីសន្សំមានកាលកំណត់នៅលើ AMK Mobile ទទួលបានអត្រាការប្រាក់រហូតដល់ 8.5%​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានធ្វើបច្ចុប្បន្នភាពធនាគារចល័ត AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនទាំងអស់អាចបង្កើតគណនីសន្សំរយៈពេលវែងបានដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លើសពីនេះ អតិថិជនដែលបើកគណនីសន្សំរយៈពេលវែងឥឡូវនេះ ក៏នឹងទទួលបានអត្រាការប្រាក់រហូតដល់ 8.5% ផងដែរ។

ចាប់ពីពេលនេះ អតិថិជន អេ អឹម ខេ ទាំងអស់មិនចាំបាច់ទៅកាន់សាខារបស់ អេ អឹម ខេ ទៀតនោះទេ ប្រសិនបើពួកគេគ្រាន់តែត្រូវការបើកគណនីសន្សំរយៈពេលវែង។ នេះគឺជាបច្ចេកវិទ្យាថ្មីមួយបន្ថែមទៀត ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្តិភាព។ ក្រៅពីបើកគណនីសន្សំរយៈពេលវែងបានដោយខ្លួនឯង AMK Mobile ក៏បើកដំណើរមុខងារសំខាន់មួយចំនួនទៀតដូចជា អ៊ីម៉ល ដែលអតិថិជនអាចចូលទៅកម្មង់អាហារ ឬសំភារៈផ្សេងៗតាមរយៈដៃគូររបស់យើងដែលមានដូចជា Amazon , Bloc Delivery, BookMeBus, Khmum eShop, L192 និង Le Castella

 

គួបញ្ជាក់ផងដែរថា នៅលើ AMK Mobile យើងក៏អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនដូចជា ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗទៀត។

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK អេ អឹម ខេ)

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

X
5s