ទិវាជាតិ សហគ្រាសធុនមីក្រូតូច និងមធ្យម សកល ២០២៣” ក្រោមប្រធានបទ “ភាពធន់ និង ការកសាងសហគ្រាសធុនមីក្រូតូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមសហគ្រិនស្ត្រីកម្ពុជា រៀបចំ “ទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣” ក្រោមប្រធានបទ “ភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” និងការតាំងបង្ហាញស្តង់ពិព័រណ៍ផលិតផលជាង១០០ស្តង់ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ចាប់ពីថ្ងៃ២៧ ដល់ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

 

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រសួង ក៏ដូចជាសមាគមសហគ្រិនស្ត្រីកម្ពុជា បានអំពាវនាវដល់សាធារណៈជន ចូលរួមគាំទ្រផលិតផលរបស់សហគ្រិនខ្មែរឱ្យបានច្រើនកុះករ។ ដោយក្នុងកម្មវិធីនោះផងដែរ មានការដាក់តាំងផលិតផលពិសេសៗ ទទួលបាន Coupon ចំនួន ២ ដុល្លារដោយឥតគិតថ្លៃ ទទួលបានការបញ្ចុះតម្លៃពិសេសស្ទើរគ្រប់ផលិតផល  ចូលរួមលេងល្បែងកម្សាន្តដើម្បីឈ្នោះរង្វាន់ មាន Giveaways ផ្ដល់ជូនជាច្រើនសន្ធឹកសន្ធាប់ ថតជាមួយទីតាំងស្អាតៗទុកជាអនុស្សាវរីយ៍ អាចសាកប្រើប្រាស់ផលិតផលផ្សេងៗ ក៏ដូចជាភ្លក្សម្ហូបអាហារជាច្រើនមុខ ចូលរួមសិក្ខាសាលាអំពីវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ជាពិសេស សាធារណៈជនក៏អាចអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ផលិតផល និងសេវាកម្មគ្រប់វិស័យ ក្នុងនោះរួមមានដូចជា វិស័យអប់រំ ដោយមានសៀវភៅអានល្អៗសម្រាប់មនុស្សគ្រប់វ័យ វិស័យបច្ចេកវិទ្យា សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ កសិកម្ម អចលនទ្រព្យ និងវិស័យសំខាន់ៗដទៃទៀតជាច្រើន។

X
5s