ខួប ១៥ ឆ្នាំនៃការបង្កើត YEAC & ១០ឆ្នាំនៃការបង្កើត YEAC សាខាខេត្តសៀមរាប
នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំ "ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប" ស្ថិតនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល និងឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៥០០ នាក់។
ពិធីអបអរសារទរខួប ១៥ ឆ្នាំនេះ ធ្វើឡើងដើម្បីអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៥ ឆ្នាំមកនេះ ដោយសមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិននិងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា។ ជាងមួយទសវត្សរ៍មកនេះ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពនិងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុង តំបន់ និងអន្តរជាតិ។
សមាគម ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូ ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់អំណាចដល់សហគ្រិនវ័យក្មេង លើកកម្ពស់សហគ្រិន និងយុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់ កម្ពុជា។
សមាគមមានទិសដៅយុទ្ជសាស្រ្តសសំខាន់ៗចំនួយ៦ម្រាប់គាំទ្រសមាជិកដូចជា៖
1. បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានធានាគារនិងទុនវិនិយោគ ដល់សមាជិក
2. ពង្រឹងសមត្ថភាពសហគ្រិន លើជំនាញ ឌីជីថល អាជីវកម្មបរិយាប័ន្ន និងនវានុវត្ត
3. ពង្រឹងកម្លាំងពលកម្មជំនាញនិងពង្រឹកទីផ្សារការងារ និង អនាគតទីផ្សារការងារអាស៊ាន
4. ចូចូលរួមជាមួយរដ្ឋាភិបាលក្នុង ការបង្កើតគោលនយោបាយ និងយន្តការនានាដើម្បី គាំទ្រដល់ SME
5. បង្កើនសហប្រត្តិបត្តការអន្តរជាតិ និងទីផ្សារសម្រាប់ពាណិជ្ជកម្មនិង អាជីកម្មរបស់សមាជិក
6. បង្កើនសមាជិក ពង្រីកសាខានិង អភិវឌ្ឍប្រកបដោយចីរភាព
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា៖ "ខ្ញុំមានសេចក្តីត្រេកអរ ដែលឃើញសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានការធំធាត់ រីកចម្រើនខ្លាំង។ បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកចំនួនជាង ៦០០នាក់ ដែលតំណាងឱ្យក្រុមហ៊ុនចំនួនប្រហែល១៨០០ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រះសីហនុ និងកំពុងរៀបចំដាក់អោយដំណើរការសខាខេត្ត កំពត-កែប ក្នុងពេលឆាប់ៗខានមុខនេះ ជាងនេះទៅទៀតសមាគមកំពុងរៀបចំ សាខាសមាគម ក្នុង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ក្នុងឆ្នាំ២០២៤។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដាក់គោលដៅបើកសាខាសមាគមឱ្យបានគ្រប់រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា ត្រឹមដំណាច់ឆ្នាំ២០២៦ ដើម្បីចងក្រងសហគ្រិនវ័យក្មេងទូទាំងប្រទេសចូលរួមជាប្រតិបត្តិករសេដ្ឋកិច្ចអភិវឌ្ឍសហគ្រិនភាព និងលើកម្ពស់សេដ្ឋកិច្ចជាតិ"។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
គួរដឹងដែរថា ក្នុងអំឡុងពេល ១៥ ឆ្នាំកន្លងមកនេះ សមាគមមានការរីចំរើន លេចធ្លោខ្លាំងទាំងលើឆាកជាតិនិងអន្តរជាតិ បានចូលរួមយ៉ាងសកម្មបំផុតក្នុងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៌នានា ហើយសម្រេចបានសមិទ្ធិផលជាច្រើនដូចជាការចូលរួមកសាងគោលនយោបាយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម ការបង្កើតមគ្គុទេសន៍វិនិយោគខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប។ បន្ថែមលើនេះ សមាគមបានបង្កើតកម្មវិធីទូរសព្ទដៃដើម្បីបង្កើនទំនាក់ទំនងសម្រាប់សមាជិកទូទាំងប្រទេស និងជាមួយសមាជិកនៃសមាគមសហគ្រិនវ័យក្មេងនៅក្នុងបណ្តាប្រទេសអាស៊ាន។ សមាគមក៏បានបង្កើតបាននូវមជ្ឈមណ្ឌលព័ត៌មានអំពីអាជីវកម្ម (Biz Information Center – BIC) ដែលជាវេទិកាអនឡាញមួយសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាននូវពត៌មាន គោលនយោបាយសំខាន់ៗ ជាពិសេសនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្ម និងអនុលោមភាពផ្លូវច្បាប់ ហើយសមាគមបានទទួលនូវការទទួលស្គាល់ និងផ្តល់សិទ្ធជាតំណាងពីក្រសួង និងស្ថាប័នជាច្រើន។
លើសពីនេះទៅទៀត សមាគមបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC) និងសហការជាមួយស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍនានា រួមមានដូចជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សហគ្រិនខ្មែរ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពូជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការផេកកម្ពុជា (PACT Cambodia), (USAID) តាមរយៈគម្រោងFEED THE FUTURE-HARVEST III, សហភាពអឺរុប តាមរយៈ Aid et Action EIFតាមរយៈក្រសួងពាណិជ្ជកម, UNDP និង GIZ ជាដើម។ សមាគមក៏បានសហការជាមួយនិយ័តករមូលបត្រកម្ពុជា សមាគមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដៃគូវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលសហគ្រិនពីចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុ ការបណ្តាក់ទុនរួមគ្នា ការទទួលបានប្រភពទុនពីធនាគា ចំណេះដឹងពីទីផ្សារមូល ប័ត្រ និងការត្រៀមអភិវឌ្ឍខ្លួនក្នុងទីផ្សារហ៊ុន។