​​មិន​ត្រូវ​ធ្វើ​រឿង​ទាំង​៤​នេះ​ឡើយ​ បើ​ចង់​ក្លាយ​ជា​មនុស្ស​ពោរពេញ​​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​



មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​នៅ​ក្នុង​ខ្លួន​ តែ​ពួកគេ​ដូច​ជា​ខ្វះ​ការ​អនុវត្ត​ហើយ​វា​ក៏​ត្រូវ​មាន​ការ​រួមផ្សំ​ពី​ទេពកោសល្យ​របស់​អ្នក​ពី​កំណើត​ផង​ដែរ។ តែ​អ្នក​ក៏​គួរ​តែ​ចៀសវាង​ធ្វើ​រឿង​ទាំង​៤​នេះ​ផង​ដែរ​ប្រសិន​បើ​អ្នក​ចង់​មាន​ភាព​ច្នៃ​ប្រឌិត​នៅ​ក្នុង​ខ្លួន៖ ១) និយាយថា អ្វីៗចប់ទៅហើយ៖ ចំណុច​នេះ​ចង់​មាន​ន័យ​ថា​ទោះ​បី​អ្នក​គិត​ថា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ជិត​បាន​សម្រេច​ដល់​គោល​ដៅ​ក៏​ដោយ​ អ្នក​មិន​គួរ​បញ្ឈប់​តែ​ត្រឹម​ប៉ុណ្ណឹង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​តែ​ព្យាយាម​អភិវឌ្ឍ​ឬ​កែច្នៃ​វា​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន។ ២) គិត​ថា​អ្វី​ដែល​អ្នក​គិត​ឃើញ​គឺ​ជា​គំនិត​របស់​អ្នក​តែ​ម្នាក់​ឯង៖ អ្វី​ដែល​អ្នក​ទទួល​បាន​មិន​មែន​ជា​អ្វី​ដែល​អ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើ​តែ​ម្នាក់​ឯង​នោះ​ទេ ព្រោះ​ថា​វា​មាន​ការ​ចូលរួម​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ទាំង​អស់​មិន​ថា​ទាំង​បទពិសោធន៍​ឬ​ការ​ចែក​រំលែក​ពី​ពួកគេ​នោះ​ទេ។ ​បើអ្នកមានគំនិតធ្វើតួឯងបែបនេះ ​ថ្ងៃក្រោយប្រាកដជាគ្មាននរណាម្នាក់ចង់ចូលរួមធ្វើអ្វីជាមួយអ្នកទៀតឡើយ។ ៣) ធ្វើអ្វីដែលងាយៗពេក ឬ ស្រណុកពេក៖ អ្នក​នឹង​មិន​ងាយ​ទទួល​បាន​គំនិត​ប្លែក​ឬ​ថ្មី​នោះ​ទេ​ប្រសិន​បើ​អ្នក​នៅ​តែ​ផ្ទះ​ឬ​នៅ​តែ​សាលា​ព្រោះ​ថា​ជីវិត​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ជាច្រើន​ដែល​ទាមទារ​ឲ្យ​យើង​ធ្វើការ​ផ្សងព្រេង​។ ដូច្នេះហើយ គួរចេញទៅខាងក្រៅដើម្បីស្គាល់រសជាតិជីវិត និង ប្រឈមមុខជាមួយការលំបាកផ្សេងៗ ដើម្បីទទួលបានគំនិតថ្មីៗសម្រាប់ជីវិត។ ៤) ទទួល​ពាក្យ​ថា​ទេ​របស់​អ្នក​ដទៃ៖ អ្នក​មិន​គួរ​ស្ដាប់​អ្នក​ដទៃ​ច្រើន​ពេក​រហូត​ដល់​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ខ្លួន​ឯង​នោះ​ទេ​ហើយ​ចាប់​ផ្ដើម​គិត​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​រឿង​នោះ​ទៅ​បាន​។ ជាធម្មតាទេ មនុស្សសុទ្ធតែមានគំនិតផ្សេងៗគ្នា ដូច្នេះហើយបើគេគិតខុសពីអ្នក គឺមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែបើអ្នកគិតថា ត្រឹមត្រូវ ឬ វានឹង​អាចទៅរួចមែននោះ គឺត្រូវតែធ្វើ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com