មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​​



មេរៀន​សំខាន់ៗ​ទាំងនេះរបស់ មហាសេដ្ឋី​ចិន​​ ​​លោក ​Jack Ma ដែលលោកអ្ន​កអានគួរចងចាំនិង រៀនសូត្រពីមហាសេដ្ឋីរូបនេះ៖ 

១) ​​«​​នៅ​ពេល​ KFC ចូល​មក​ប្រទេស​ចិន​ដំបូង​ ​គឺ​មាន​មនុស្ស​២៤​នាក់​បាន​ដាក់​​ពាក្យ​ធ្វើការ​។ ចុងក្រោយ​ ​មនុស្ស​២៣​នាក់​​​គឺ​ជាប់​​ ​​លើកលែង​តែ​ខ្ញុំ​ដែល​មិន​ជាប់​»។​

២) ​«​​នៅ​ពេល​យើង​ធ្វើ​ជំនួញ​ ​ទិន្នន័យ​​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ប្រសិន​បើ​​​ ​យើង​​ផ្តល់​ទិន្នន័យ​ដល់​នរណា​ម្នាក់​ ​ក្រុមហ៊ុន​របស់​យើង​នឹង​អន្តរាយ​»។​

៣) ​«​ប្រសិនបើ​អ្នក​មិន​ធ្វើ​​ទេ​ ​ស្អី​ក៏​មិន​អាច​ទៅ​រួច​ដែរ​»។

៤) ​«​សូមកុំ​បោះបង់​​ឲ្យ​សោះ​​ ​ទោះបីជា​ថ្ងៃ​នេះ​លំបាក​​ ​ស្អែក​កាន់តែ​លំបាក​ក៏​ដោយ​​ ​ប៉ុន្តែ​បន្ទាប់​មក​ទៀត​អ្នក​នឹង​ជោគជ័យ​»។

៥) ​«​រឿង​សំខាន់​​​ដែល​​អ្នក​ត្រូវ​មាន​ ​គឺ​ការ​អត់ធ្មត់​»។

៦) «​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ចូលចិត្ត​ទេ​​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​គេ​គោរព​»។

៧) ​«​ការងារ​របស់​ខ្ញុំ​ ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ ​មាន​ការ​ងារ​»។

៨) ​«​ប្រសិនបើ​អ្នក​ចង់​រីកចម្រើន​ ​គឺ​ត្រូវ​ស្វែងរក​ឱកាស​ល្អ​។ ​ថ្ងៃ​នេះ​ ​ប្រសិនបើ​អ្នក​ចង់​​​មាន​ក្រុមហ៊ុន​ដ៏​អស្ចារ្យ​មួយ​ ​ត្រូវ​គិត​ថា តើ​បញ្ហា​សង្គម​អ្វី​ដែល​អ្នក​អាច​ដោះស្រាយ​បាន​»៕​

ប្រភព៖ www.techinasia.com, www.brainyquote.com & successstory.com

X
5s