កម្រងគំនិតសំខាន់ៗរបស់ ឡៅ សឺ (Lao Tzu)ទស្សនវិទូរបស់ចិន
១) «អ្នកដែលមានចំណេះដឹង គឺមិនដែលទាយនោះទេ។ ចំណែកអ្នកដែលចូលចិត្តទាយ គឺមិនមែនជាមនុស្សមានចំណេះដឹង»។ ២) «ភាពស្ងៀមស្ងាត់ គឺជាប្រភពនៃភាពរឹងមាំ»។ ៣) «អ្នកដែលដឹង គឺមិននិយាយច្រើននោះទេ។ ចំណែកអ្នកដែលនិយាយច្រើន គឺមកពីមិនសូវដឹង»។ ៤) «ប្រសិនបើអ្នកចង់បានអ្វីមួយ ដំបូងត្រូវចេះផ្ដល់ឲ្យគេជាមុនសិន»។ ៥) «អ្នកដែលស្គាល់ច្បាស់ពីខ្លួនឯង គឺជាមនុស្សភ្លឺស្វាង»។ ៦) «ដំណើរដ៏សែនឆ្ងាយ គឺចាប់ផ្ដើមពីមួយជំហានដំបូង»៕