​កម្រង​គំនិត​សំខាន់ៗ​របស់​ លោក ចន ឡក់ (John Locke) ​ ​ទស្សនវិទូ​របស់​អង់គ្លេស​ ​ដែល​គួរ​យល់​ដឹង​​



លោក ចន ឡក់ (John Locke) គឺជាទស្សនវិទូអង់គ្លេស​ ដែលត្រូវបានគេចាត់ទុកថាបិតានៃសេរីភាពនិយម។ លោក ចន ឡក់ កើតក្នុងថ្ងៃទី ២៩ សីហា ឆ្នាំ ១៦៣២ ហើយទទួលមរណភាពនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៧០៤។

ស្នាដៃរបស់លោក មានឥទ្ធិពលខ្លាំងលើទស្សនវិជ្ជានយោបាយរហូតមកដល់បច្ចុប្បន្ន។ ខាងក្រោមនេះគឺជាកម្រងសម្ដីរបស់លោកចំនួន ៥ឃ្លា លោកអ្នកគួរក្រេបយក៖

១) «ចំណេះដឹងរបស់មនុស្ស មិនអាចទៅហួសបទពិសោធន៍របស់ពួកគេបានទេ»។

២) «អ្វីដែលធ្វើឲ្យអ្នកបារម្ភ វានឹងគ្រប់គ្រងអ្នក»។

៣) «ទីណាដែលគ្មានការកាន់កាប់កម្មសិទ្ធិ ទីនោះគឺគ្មានយុត្តិធម៌»។

៤) «សកម្មភាពរបស់មនុស្ស គឺអាចបញ្ជាក់យ៉ាងច្បាស់អំពីចិត្តគំនិតរបស់ពួកគេ»។

៥) «ការបង្កើនការយល់ដឹង គឺមានគោលដៅពីរសំខាន់ៗ៖

ទី១គឺដើម្បីបង្កើនចំណេះដឹងខ្លួនឯង និង

ទី២ដើម្បីជំរុញឲ្យយើងអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ»៕

X
5s