គំនិតអាថ៌កំបាំងទាំង ១០ ដើម្បីក្លាយជាសេដ្ឋី
ដើម្បីក្លាយជាសេដ្ឋីបានអ្នកត្រូវឆ្លងកាត់ការតស៊ូនិងការលំបាកនានាជាច្រើនក្នុងជីវិត។ វាទាមទារអោយអ្នកមានភាពអំណត់អត់ធន់និងហ៊ានជម្នះគ្រប់ឧបសគ្គ។ នេះជាអាថ៌កំបាំងក្នុងការដឹងនាំអ្នកអោយទទួលបានជោគជ័យក្នុងជំនួញហើយក្លាយជាសេដ្ឋីអោយបានឆាប់៖
១) ត្រូវគិតអោយលើសពីអ្វីដែលអ្នកចង់បាន៖ មនុស្សជាច្រើនចង់ទទួលបានជោគជ័យសម្រាប់តែខ្លួនឯង ហើយព្យាយាមធ្វើអ្វីសម្រាប់តែបំពេញបំណងខ្លួនឯង។ ចុះហេតុអ្វីក៏មិនបើកគំនិតអោយទូលំទូលាយជាងនេះ? ប្រសិនបើអ្នកព្យាយាមគិតអោយលើសពីអ្វីដែលអ្នកចង់បាន អ្នកនឹងអាចវាស់ស្ទង់ថាសមត្ថភាពខ្លួនឯងខ្លាំងកម្រិតណា។
២) ដើរតាមអ្នកដែលមានជំនាញ៖ សេដ្ឋីដែលជោគជ័យជាច្រើនតែងមានអ្នកជំនាញ សម្រាប់ធ្វើការពិភាក្សាក្នុងការស្វែងរកយុទ្ធសាស្ត្ររបស់ពួកគេ។ ហើយអ្នកក៏ដូច្នេះដែរ ការដើរតាមនិងការរៀនទទួលយកចំណេះដឹងពីអ្នកជំនាញទាំងនោះ នឹងផ្ដល់ជាគំនិតដែលជាបង្អែកដ៏សំខាន់សម្រាប់អ្នក។
៣) បង្កើតការងារជាប្រព័ន្ធដើម្បីបង្កើនអានុភាព៖ អ្នកមិនអាចធ្វើការងារអ្វីមួយបានដោយមានតែខ្លួនតែម្នាក់នោះទេ។ អ្នកត្រូវបង្កើតការងារជាប្រព័ន្ធមួយ សម្រាប់បង្កើនអានុភាពការងារទាំងនោះ។ វាជួយអោយអ្នកទទួលបានផលចំណេញទាំងពេលវេលា ទាំងកម្លាំង និងគុណភាព។
៤) ត្រូវមានជំនាញទីផ្សារនិងការលក់ដូរ៖ ជំនាញទាំងពីរនេះនឹងកាន់តែធ្វើអោយអ្នកកាន់តែខ្លាំងព្រោះ ការជំនាញទីផ្សារនេះអាចជាផ្នែកជួយផ្សព្វផ្សាយផលិតផលរបស់អ្នកទៅគ្រប់កន្លែង។ រីឯជំនាញលក់ដូរនេះគឺការនាំយកអតិថិជនអោយមកជាវផលិតផលរបស់អ្នក។
៥) ធ្វើការសម្រេចចិត្តអោយបានលឿន៖ ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗ មានគំនិតច្រើនរាប់មិនអស់ ដែលជាហេតុធ្វើអោយគេពិបាកក្នុងការសម្រេចចិត្ត។ ប៉ុន្តែមនុស្សដែលមានៗជាច្រើនតែងធ្វើការសម្រេចចិត្តលឿន ព្រោះពួកគេដឹងពីខ្លួនឯងច្បាស់បំផុត។
៦) ត្រូវចេះរៀបចំអ្វីដែលសំខាន់សម្រាប់អ្នក៖ អ្វីដែលសំខាន់អ្នកត្រូវគិតនិងចាប់ផ្ដើមធ្វើវាអោយបានមុនគេ។ អ្នកត្រូវចេះលៃលកធ្វើយ៉ាងណាបំពេញការងារដែលសំខាន់អោយបានមុនដោយមិនត្រូវអោយខាតបង់ពេលវេលា កម្លាំង និងថវិកា។
៧) ចំណាយពេលវេលាអោយមានប្រយោជន៍ច្រើន៖ ៩៨ភាគរយនៃប្រជាជនទូទៅក្នុងសកលលោកនេះចំណាយពេលវេលាចុងសប្ដាហ៍និងថ្ងៃសម្រាកសម្រាប់ដើរកម្សាន្ត។ តែដើម្បីក្លាយជាសេដ្ឋីអ្នកត្រូវហ៊ានលះបង់ការពេលខ្លះសម្រាប់ធ្វើអ្វីដែលមានប្រយោជន៍។
៨) ត្រូវចេះគិតពីអ្នកដទៃ៖ សេដ្ឋីជាច្រើនតែងធ្វើកិច្ចការដោយមិនគិតពីលុយ ព្រោះបើពួកគេគិតពីលុយម្ល៉ោះ ពួកគេនឹងឈប់ធ្វើការហើយដេកចាយលុយដែលពួកគេនៅសល់បាត់ទៅហើយ។ តែនេះដោយសារតែពួកគេតែងគិតពីមនុស្សជុំវិញខ្លួន។
៩) ធ្វើការងារអោយកាន់តែប្រសើរ៖ ប្រសិនបើអ្នកចង់ធ្វើអោយពិភពលោកនេះកាន់តែប្រសើរអ្នកត្រូវ ទទួលយកចំណេះដឹងអោយបានច្រើន ហើយព្យាយាមអភិវឌ្ឍខ្លួនឯងអោយកាន់តែប្រសើរឡើង។
១០) ត្រូវទទួលយកមតិពីអ្នកដទៃ៖ ការទទួលយកមតិអ្នកដទៃ នឹងជួយអោយអ្នកកាន់តែរីកចម្រើនក្នុងការធ្វើអ្វីមួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.entrepreneur.com