កំហុស៥យ៉ាងដែល​​មិន​គួរ​ធ្វើ​ ពេល​អ្នក​​រក​ស៊ី​តាម​ប្រព័ន្ធ​​អនឡាញ ជៀសវាងបរាជ័យដោយមិនដឹងខ្លួន​



វា​អាច​ត្រូវ​ការ​ដើម​ទុន​ច្រើន​ក្នុង​ការ​ចាប់​ផ្ដើម​រក​ស៊ី​ជា​លក្ខណៈ​ក្រុមហ៊ុន​ ​ហេតុ​នេះ​ទើប​កា​រ​រក​ស៊ី​តាម​ប្រព័ន្ធ​អនឡ៉ាញ​កាន់​តែ​មាន​ការ​ពេញ​និយម។​ ទន្ទឹម​នឹង​ការ​ពេញ​និយម​នោះ​ក៏​មាន​ខ្លះ​ទៅ​ជោគជ័យ​ហើយ​ខ្លះ​ទៀត​ក៏​បរាជ័យ។ នេះ​ជា​កំហុស​ដែល​អ្នក​គួរ​ជៀសវាង៖

១) គ្មាន​ផែន​ការ​ក្នុង​ការ​យក​ឈ្នះ​អ្នក​ដទៃ៖ ប្រសិន​បើ​អ្នក​គិត​ថា​ការ​រក​ស៊ី​គឺ​គ្មាន​ការ​ចង់​ឈ្នះ​ចង់​ចាញ់​អ្នក​នឹង​ទទួល​បរាជ័យ។ តើ​អ្នក​អាច​យក​ឈ្នះ​ដៃ​គូ​របស់​អ្នក​ទេ​ប្រសិន​បើ​អ្នក​គ្មាន​មហិច្ឆតា​ ក្នុង​ការ​ប្រកួត​ប្រជែង​ផង​នោះ។

២) មិន​គិត​ពី​​ថវិកា​ដែល​អ្នក​មាន៖ តើ​អ្នក​អាច​ដំណើរ​ការ​ការ​រក​ស៊ី​​ដោយ​មិន​​​បាន​គិត​គូរ​ពី​ថវិកា​ដែល​អ្នក​កំពុង​មាន​បាន​ទេ? អ្នក​ត្រូវ​មាន​ផែន​ការ​ច្បាស់​លាស់​ពី​វា ហើយ​ធ្វើ​យ៉ាង​ណា​សម្រេច​អ្វី​ៗ​អោយ​បាន​ជោគជ័យ​មុន​នឹង​ថវិកា​ត្រូវ​បាន​អស់។

៣) ការ​ដាក់​តម្លៃ​លក់​​ទាប​ពេក៖ នៅ​ពេល​អ្នក​ដាក់​លក់​ផលិតផល​ឬ​ផ្ដល់​សេវាកម្ម​អ្វី​មួយ​ អ្នក​ត្រូវ​ ដាក់​លក់​ដោយ​តម្លៃ​មួយ​សមរម្យ ​ហើយ​អ្នក​ក៏​​ស្ម័គ្រចិត្ត​នឹង​​ទទួល​ប្រាក់​ចំណេញ​នោះ​ផង​ដែរ។

៤) ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន៖​ ​ការ​រក​ស៊ី​តាម​ប្រព័ន្ធ​អនឡ៉ាញ​គឺ​​អាច​ងាយ​​​បាត់បង់​ភ្ញៀវ​ណាស់​។ អ្នក​ត្រូវ​ចេះ​រក្សា​ទំនាក់ទំនង​រវាង​អ្នក​នឹង​អតិថិជន​ តាម​រយៈ ​ការ​ផ្ញើ​សារ​អេឡិចត្រូនិក​ ឬ ការ​ទាក់​ទង​តាម​ទូរស័ព្ទ​ក៏​បាន។

៥) ការ​គិត​ថា​​ជោគជ័យ​ទី​មួយ​ក៏​អាច​ធ្វើ​អោយ​មាន​ការ​ជោគជ័យ​ទី​ពីរ៖ ការ​គិត​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង​​។ អ្នក​មិន​អាច​មាន​អំនួត​ដោយ​សារ​តែ​ការ​ជោគជ័យ​លើក​ទី​មួយ​របស់​អ្នក​នោះ​ទេ។ ពេល​ខ្លះ​អ្វី​ដែល​អាច​អោយ​អ្នក​ជោគជ័យ​នោះ ក៏​មិន​អាច​ធ្វើ​អោយ​កិច្ចការ​ទី​ពីរ​ដើរ​បាន​ស្រួល​ដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com

X
5s