រឿងបួនយ៉ាងដែលលោកWarren Buffettមហាសេដ្ឋីអាមេរិក តែងតែធ្វើបន្ទាប់ពីការងារ
លោក Warren Buffett ត្រូវបានគេស្គាល់ជាអ្នកជំនួញជនជាតិអាមេរិកដ៏ជោគជ័យម្នាក់។ លោក Buffett ក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway និងត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនក្នុងពិភពលោក ។ មានគេហទំព័រជាច្រើននិយាយអំពីលោក Warren Buffett ប៉ុន្តែមិនទាន់មានព័ត៏មានណាចែករំលែកពីអ្វីដែលគាត់ធ្វើនៅពេលទំនេរនោះទេ។ ខាងក្រោមនេះគឺជាអ្វីដែលគាត់ធ្វើក្រោយពីការងារ។
១) អានច្រើនទំព័រក្នុងមួយថ្ងៃ ៖ នៅពេលដែលយើងសួរថា តើធ្វើម៉េចបានឆ្លាត? គាត់តែងនិយាយថា៖ «អាន៥០០ទំព័រទៅ នេះជារូបមន្តដែលចំណេះដឹងកើនឡើង»។ លោក Warren Buffett តែងតែចំណាយពេលអានសៀវភៅ ឬ កាសែតនៅផ្ទះជារៀងរាល់ថ្ងៃ។ ហើយមនុស្សជាច្រើនមិនបានអានដូចគាត់ទេ។
២) ធ្វើលំហាត់ប្រាណ ៖ លោក Warren Buffett ធ្លាប់និយាយថា រូបមន្តដែលគាត់នៅក្មេងនោះគឺ «ញុាំអោយកូនក្មេង៦ឆ្នាំ»។ក្នុងឆ្នាំ២០០៧ គ្រូពេទ្យរបស់គាត់បានបានអោយឱ្យជម្រើសដ៍សាមញ្ញមួយ។ លោកអាចបរិភោគចំណីដែលល្អជាងមុន ឬ ហាត់ប្រាណ។ លោកបានជ្រើសរើសយក ការធ្វើលំហាត់ប្រាណ។ក្នុងវ័យ៧៧ឆ្នាំ លោកនៅតែក្មេង ហើយមានសុខភាពល្អ។
៣) ជួយអ្នកខ្សោយ ឬ ក្រ ៖ លោល Buffett គឺជាសប្បុរសជនម្នាក់ដ៏ធំបំផុតក្នុងពិភពលោក។ គាត់ធ្លាប់ផ្តល់ប្រាក់ជាច្រើនដូចមហាសេដ្ឋីផ្សេងទៀត រួមបញ្ចូលទាំងលោក Bill Gates ដែលបានសន្យាផ្តល់ពាក់កណ្តាលនៃទ្រពសម្បតិ្តក្នុងបុព្វហេតុសប្បុរសធម៌។ លោល Buffett បានសន្យាថានឹងផ្តល់ ៩៩ភាគរយនៃទ្រព្យសម្បត្តិរបស់គាត់ក្នុងជីវិតរបស់គាត់។
៤) ធ្វើអ្វីដែលចូលចិត្ត ៖ សម្រាប់អ្នកខ្លះធ្វើការលើសពី១00 ម៉ោងក្នុងមួយសប្តាហ៍។ អ្វីដែលលោកចូលចិត្តធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់លោកគឺធ្វើអ្វីដែលលោកមានចំណង់ចំណូលចិត្ត។ លោកចូលចិត្តលេងកីឡា និង សរសេរបទចម្រៀងដោយផ្ទាល់ទៀតផង ។
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.entrepreneur.com