ចារិត​​សាមញ្ញ​​ ​៥​​យ៉ាង​ដែល​បញ្ជាក់​​ពី​បុគ្គលិក​​ខ្ជិល​បំផុត​នៅ​ក្រុមហ៊ុន​



​ក្រុមហ៊ុន​មាន​បុគ្គលិក​មិន​តិច​នាក់​នោះ​ទេ​ ​ហើយ​​ច្បាស់​ណាស់​ថា​ ​​ប្រាកដ​ជា​មាន​​បុគ្គលិក​មួយ​ចំនួន​ខ្ជិល​ ហើយ​ក៏​មាន​មួយ​ចំនួន​តិច​​តួច​ទៀត​ គឺ​​ខ្ជិល​ផុត​លេខ​តែ​ម្ដង។ ​ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​សាមញ្ញ​ ៧​យ៉ាង​របស់​​បុគ្គលិក​ខ្ជិល​ផុត​លេខ៖ ១) ​រអ៊ូ​ជាប់​មាត់៖ ​​ជា​បុគ្គលិក​ដែល​តែង​តែ​មាន​រឿង​​ទើស​​​មិន​ចេះ​មិន​ចប់​ហើយ​ ពោល​គឺ​រអ៊ូ​​រហូត​តែ​ម្ដង។ ​រអ៊ូ​នេះ​រអ៊ូ​នោះ​​ ​មិន​មែន​ជា​សញ្ញា​នៃ​បុគ្គលិក​ឧស្សាហ៍​នោះ​ទេ​។ ត្រូវ​ចាំ​ថា​ ក្រុមហ៊ុន​ណា​ក៏​មាន​ចំណុច​ខ្វះខាត​ដែរ​ តែ​សំខាន់​គឺ​ចេះ​ស្វែង​រក​វិធី​ឆ្លាត​ធ្វើ​ការ។ ២) ​មាន​លេស​ជាប់៖ ​លេស​នេះ​ លេស​នោះ​មិន​ចេះ​ជាប់​ នោះ​ហើយ​គឺ​សញ្ញាណ​នៃ​បុគ្គលិក​ខ្ជិល​​បំផុត​នោះ។ ៣) ​រឿង​អ្វី​ក៏​មេ​រឿង​អ្វី​ក៏​មេ៖ ​បុគ្គលិក​ដែល​​រុញ​ការងារ​ ឬ​ការ​សម្រេច​ចិត្ត​តូច​ធំ​ឱ្យ​មេ​រហូត​ ឬ​សួរ​នេះ​សួរ​នោះ​ រុញ​ទៅ​សួរ​មេ​​ ​​នោះ​គឺ​ជា​បុគ្គលិក​​ដែល​ខ្ជិល​បំផុត​ហើយ។ បុគ្គលិក​ដែល​មិន​ខ្ជិល​គឺ​ចង់​ចេះ​ចង់​ដឹង​ និង​​ចេះ​សម្រេច​ចិត្ត​ផ្អែក​លើ​ហេតុផល​សម​ស្រប។ ៤) ​ចេញ​យក​មុខ​រហូត៖ ​មិន​ខ្វះ​នោះ​ទេ​ បុគ្គលិក​បែប​នេះ។ មិន​បាន​​ធ្វើ​អ្វី​សោះ​ តែ​​មាន​​ទម្លាប់​ចេញ​មុខ​ចេញ​មាត់​នៅ​ចំពោះ​មុខ​មេ​ ពោល​គឺ​ចង់​បាន​តែ​​ក្រេឌីត​ ​តែ​អា​រឿង​ធ្វើ​​ការ​ គឺ​អត់​បាន​ការណ៍។ នោះ​ហើយ​ជា​សញ្ញាណ​នៃ​បុគ្គលិក​ខ្ជិល​បំផុត​នោះ។ ៥) គ្មាន​ការ​លើក​​ទឹក​ចិត្ត​ខ្លួន​ឯង៖ ដោយ​សារ​តែ​​ទើស​នេះ​ទើស​នោះ​ និង​មើល​ឃើញ​តែ​ចំណុច​អវិជ្ជមាន​នោះ​ ​ធ្វើ​​ឱ្យ​ខ្លួន​​មើល​ឃើញ​តែ​ពី​​ចំណុច​អវិជ្ជមាន​ច្រើន​ឡើង​ៗ​ ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ផ្ទាល់​គ្មាន​ការ​លើក​ទឹក​ចិត្ត​តែ​ម្ដង៕​ ដោយ៖ រតនៈវិភូ​​