សម្រង់សម្ដីដ៏មានអត្ថន័យទាំង ៦ឃ្លារបស់លោកស្រីអ៊ុង សានស៊ូជី វីរនារីរបស់មីយ៉ាន់ម៉ា ដែលគួរចងចាំ
១) «ទីឃុំឃាំងពិតប្រាកដមានតែមួយគត់ គឺសេចក្តីភ័យខ្លាច ហើយសេរីភាពពិតប្រាកដ គឺមានតែសេរីភាពដែលជៀសផុតពីការភ័យខ្លាចប៉ុណ្ណោះ»។
២) «ឫសគល់នៃបញ្ហារបស់ជាតិមួយ គឺដោយសារតែការធ្លាក់ចុះសីលធម៌របស់រដ្ឋាភិបាល»។
៣) «សន្តិភាពនៅលើពិភពលោកនេះ មិនអាចមានបានឡើយ ដរាបណាកម្លាំងអាក្រក់ខ្លាំងជាងកម្លាំងល្អ ហើយមនុស្សគ្រប់គ្នានឹងជួបបញ្ហា»។
៤) «មនុស្សគ្រប់គ្នាសុទ្ធតែមានសក្ដានុពលក្នុងការដឹងអំពីការពិត តាមរយៈឆន្ទៈ និង ការខិតខំប្រឹងប្រែងរបស់ខ្លួន ហើយក៏ដើម្បីជួយអ្នកដទៃឲ្យដឹងការពិតនេះដែរ»។
៥) «មិនគួរឲ្យភាពភ័យខ្លាច រារាំងអ្នកមិនឲ្យធ្វើអ្វីដែលខ្លួនចង់ធ្វើនោះឡើយ»។
៦) «យើងនឹងទៅដល់គោលដៅ ប្រសិនបើយើងទាំងអស់គ្នាចូលរួមធ្វើ»។
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.notable-quotes.com