​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​យ៉ាង​សម្បើម​​​​ ៥​ឆ្នាំ​ទៀត​



ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) កំពុងទទួលបានការពេញនិយមមិនថានៅប្រទេសជឿនលឿន ឬនៅប្រទេសកំពុងអភិវឌ្ឍន៍ទេ។ សូម្បីតែនៅប្រទេសកម្ពុជា ក៏បច្ចេកវិទ្យានេះកំពុងទទួលបានការពេញនិយមបណ្ដើរៗហើយដែរ។ យន្តហោះនេះត្រូវបានប្រើប្រាស់នៅក្នុងវិស័យធំៗ បួនគឺ កសិកម្ម គ្រប់គ្រងដែនដី ថាមពល និងសំណង់នាពេលកន្លងមក។ ស្ថាប័ន BI Intelligence បានធ្វើការវិភាគ និងចេញរបាយការណ៍ កម្រាស់ ៣២ទំព័រស្ដីពីឱកាសនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូននៅក្នុងវិស័យពាណិជ្ជកម្ម។ ខ្លឹមសារសំខាន់ៗនោះគឺ ៖ ១) ទីផ្សារយន្តហោះប្រភេទនេះនឹងរីកបន្ថែមទៀតនៅក្នុង វិស័យ កសិកម្ម ថាមពល ទឹក រ៉ែ សំណង់ អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយ និងថតភាពយន្ត។ ២) បម្រាប់បម្រាស់ភាគច្រើន គឺក្នុងវិស័យអាជីវកម្ម ពោលគឺងាកចេញពីវិស័យយោធា។ អត្រាកំណើនប្រចាំឆ្នាំតាមការព្យាករណ៍ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ គឺនឹងកើនឡើងក្នុងអត្រា ១៩% ខណៈបម្រើក្នុងវិស័យយោធានឹងមានកំណើន ៥%។ ៣) ការប្រើប្រាស់សម្រាប់វិស័យដឹកជញ្ជូនទំនិញ គឺមិនមែនជាគោលដៅចម្បងនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានេះទេ។ ៤) សហរដ្ឋអាមេរិកនឹងចេញច្បាប់កំណត់លើការប្រើប្រាស់យន្តហោះដ្រូននេះ។ ៥) ការផលិតយានគ្មានមនុស្សបើកកំពុងរីកសាយភាពចេញពីសហរដ្ឋអាមេរិក។ បច្ចុប្បន្នមានក្រុមហ៊ុននៅស្វីស កាណាដា ស៊ុយអែត ចិន និងកូរ៉េខាងត្បូង កំពុងសម្រុកផលិត។ ៦) ខាងក្រោមនេះ គឺជាគម្រោងថវិកាវិនិយោគលើកម្មវិធីផ្នែកគ្រឿងទុន និងគ្រឿងរឹងនៃបច្ចេកវិទ្យាយានគ្មានមនុស្សបើកនេះ៖

Untitled

ដោយ៖ រតនៈវិភូ
X
5s