វិធីសាស្ត្រទាំង៤ក្នុងការស្វែងរកដៃគូអាជីវកម្មដ៏ល្អសម្រាប់អ្នក
បើសិនជាអ្នកសួរមនុស្សដែលធ្វើអាជីវកម្មបានជោគជ័យ ពួកគេនឹងប្រាប់អ្នកថា ការស្វែងរកដៃគូអាជីវកម្មរយៈពេលយូរ គឺជារឿងមួយដ៏លំបាក ប៉ុន្តែបើអាចរកបានគឺអាជីវកម្មនោះនឹងមានជោគជ័យមិនខាន។ ធ្វើតាមវិធីខាងក្រោមនេះ អ្នកនឹងអាចធ្វើការជ្រើសរើសដៃគូបានល្អ៖
១) រកអ្នកដែលគោរពគោលដៅនិងមុខតំណែងអ្នក៖ ការធ្វើអាជីវកម្មរួមគ្នាគឺជារឿងមួយដ៏ពិបាក ប្រសិនបើដៃគូរបស់អ្នកមិនចេះស្ដាប់អ្នក ហើយមានភាពមានៈជ្រុលនោះ អ្នកនឹងមានបញ្ហាជាមិនខាននោះទេ។
២) អ្នកគួរតែយល់ថាអ្វីដែលជាការជំរុញទឹកចិត្តគេ៖ មានមនុស្សច្រើនណាស់ដែលចង់បង្កើតអាជីវកម្មខ្លួនឯង តែពួកគេធ្វើបានតែមួយឆាវប៉ុណ្ណោះ ដូចនេះអ្នកគួរតែស្វែងរកអ្នកណាដែលមិនងាយចុះចាញ់នូវពេលជួបរឿងបរាជ័យ។
៣) អ្វីដែលពួកគេអាចជួយអ្នកបាន៖ អ្នកខ្លះបង្កើតអាជីវកម្មជាមួយមិត្តភ័ក្ដិជិតស្និទ្ធរហូតដល់ពេលខ្លះអាចឈានទៅរកភាពប្រេះស្រាំទាំងអាជីវកម្មនិងមិត្តភាពព្រោះគេគិតថាភាពស្និទ្ធស្នាលរវាងពួកគេអាចធ្វើឲ្យមានភាពងាយស្រួលជាងមុនទោះបីជាអ្នកនោះមិនមានជំនាញដែលអាចនឹងជួយគេក៏ដោយ។
៤) រកអ្នកដែលមានចំណង់ខ្ពស់៖ ពេលខ្លះអ្នកមិនចាំបាច់ត្រូវការមនុស្សពូកែអីណាស់ណាទេ តែអ្វីដែលអ្នកត្រូវការនោះគឺមនុស្សម្នាក់ដែលចង់ធ្វើវាហើយមិនងាយបញ្ឈប់ងាយៗ ព្រោះថាមនុស្សទាំងនោះនឹងព្យាយាមរកវិធីសាស្ត្រនានាដើម្បីដោះស្រាយបញ្ហាដែលគេជួបប្រទះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.noobpreneur.com