​វិធី​សាស្ត្រ​ ​៥​យ៉ាង​ដើម្បី​ស្ដារ​​ចំណង​ស្នេហ៍​​ដែល​ស្ថិត​លើ​មាត់ជ្រោះ​​បែកបាក់​​​ឱ្យ​ប្រសើរ​ឡើង​វិញ​​



ជា​ការ​ពិត​ ​រឿង​រ៉ាវ​ស្នេហា​​មិន​មែន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រហូត​នោះ​ទេ។ ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​​ជៀស​មិន​ផុត​ពី​ទំនាស់​​បន្តិចបន្តួច​​ ឬ​អាច​ឈាន​ដល់​មាត់​ជ្រោះ​នៃ​​ផ្លូវ​បែកបាក់​ក៏​ថា​បាន។ ​​ទោះ​ជា​យ៉ាង​ណា​ វា​ក៏​​មាន​មធ្យោបាយ​ដែល​អាច​ផ្សះផ្សារ​​​ឡើង​វិញ​បាន​ដែរ​ ​​ប្រសិន​ភាគី​ណា​មួយ​​ ឬ​ភាគី​ទាំងពីរ​​​មាន​វិធី​​ដែល​អាច​ទទួល​យក​បាន​នោះ។ ​ខាង​ក្រោម​​នេះ​ គឺ​ជា​វិធី​ ៥​យ៉ាង​ដើម្បី​​​ព្យាបាល​ទំនាក់ទំនង​ស្នេហា​​របស់​អ្នក​ឱ្យ​បាន​ប្រសើ​ឡើង​៖ ១) ​​ស្ដាប់​​​ដោយ​ហេតុផល​​ និង​​ទទួល​យក​​​នូវ​អ្វី​ដែល​ដៃគូ​របស់​អ្នក​​ថា​អ្នក​មិន​ដែល​អើពើរ​​​ ចំណុច​នេះ​ អ្នក​ត្រូវ​ធ្វើ​​ឱ្យ​បាន​​ដើម្បី​ប៉ះប៉ូវ​ស្ថានការណ៍​ឡើង​វិញ។ ​​ត្រូវ​ចេះ​ស្ដាប់​ហេតុផល​ដៃគូ​របស់​​អ្នក​ និង​ទទួល​យក​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​ ជា​ពិសេស​អ្វី​ដែល​ដៃ​គូ​របស់​អ្នក​ចង់​បាន។ ​រឿង​ដែល​សំខាន់​ គឺ​ចំណុច​ដែល​ដៃគូ​របស់​អ្នក​ថា​ ​អ្នក​មិន​ដែល​អើពើ។ ​​អ្នក​ត្រូវ​ធ្វើ​បី​យ៉ាង​​​​នេះ​​ឱ្យ​បាន​៖ ​បើក​ភ្នែក​ ​បើក​ត្រចៀក​ និង​បើក​បេះដូង។ ​អ្នក​មិន​ត្រូវ​និយាយ​​ពាក្យ​ថា​ ៖«បាទៗ...ប៉ុន្តែ...»។ ​ស្ដាប់​ហេតុផល​ដោយ​បើក​បេះដូង​ គឺ​បង្ហាញ​​ពី​សមានចិត្ត​របស់​អ្នក​ចំពោះ​ដៃគូ។ ២) ​ឥរិយាបថ​អវិជ្ជមាន​ទាំង​ឡាយ​​ត្រូវ​បញ្ចៀស​ឱ្យ​បាន​ ​​​​​អ្វី​ដែល​​អ្នក​គិត​ថា​ ជា​​ឥរិយាបថ​វិជ្ជមាន​ ដែល​នាំ​ផល​មិន​​ល្អ​ចំពោះ​ទំនាក់ទំនង​​ជា​ដៃគូ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល​ឱ្យ​អស់។ ​ការ​មិន​គោរព​សន្យា​ ការ​ស្ដី​បន្ទោស​ ការ​នាំ​មក​ជា​មួយ​នូវ​ហេតុ​ផល​នេះ​​ហេតុ​ផល​នោះ​ គួរ​តែ​កម្ចាត់​ចោល​ឱ្យ​បាន។ ៣) ​កសាង​ទំនុក​ចិត្ត​​ពី​សំណាក់​ដៃគូ​​ដោយ​ព្យាបាល​របួស​ដែល​អ្នក​បាន​បង្ក​ឱ្យ​ដៃគូ​ឈឺ​ចាប់​ ​មាន​រឿង​ប្រាំ​យ៉ាង​ដែល​លោក​អ្នក​គួរ​ធ្វើ​ដើម្បី​​កសាង​ទំនុក​ចិត្ត​ពី​សំណាក់​គូស្នេហ៍​​របស់​​អ្នក​ឡើង​វិញ៖ ​ក) សារភាព​ថា​អ្នក​​ជា​អ្នក​ខុស​ ខ) ​​ទទួល​យក​​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​ឥរិយាបថ​​របស់​អ្នក​ដោយ​​គ្មាន​លេស​​​ឬ​ការ​បន្ទោស​​នេះ​បន្ទោស​នោះ​ ​​គ) ទទួល​យក​​សកម្មភាព​របស់​អ្នក​​​ដែល​​ធ្វើ​ឱ្យ​​ដៃគូ​ឈឺ​ចាប់​ ​ឃ) ​សុំ​​ការ​អភ័យទោស​ ​​​​​និង​ ង) ​យល់​ព្រម​ផ្លាស់​ប្ដូរ​​ទទួល​យក​ឥរិយាបថ​​ល្អៗ។ ​​ ​​​​​ ៤) ​ផ្តោត​ទៅ​លើ​តម្រូវ​ការ​​​ដៃគូ​​​​របស់​អ្នក ​​ការ​មិន​អើពើ​ ឬ​​មិន​យក​ចិត្ត​ទុក​ដាក់​ គឺ​ជា​រឿង​​អាក្រក់​បំផុត​ក្នុង​​រឿង​​ស្នេហា។ រឿង​ដែល​លោក​អ្នក​គួរ​ធ្វើ​​​ គឺ​ត្រូវ​​ផ្តោត​ទៅ​លើ​ការ​ចង់​បាន​របស់​ដៃគូ​​អ្នក​ឱ្យ​បាន​ តែ​ការ​ចង់​បាន​គឺ​ត្រូវ​​​​ធ្វើ​ក្នុង​ដែន​កំណត់​មួយ​ ហើយ​ត្រូវ​សម​ហេតុផល​ផង​ដែរ។ ​ត្រូវ​មើល​ឡើង​វិញ​ ថា​​អ្នក​មិន​ទាន់​បាន​បំពេញ​​ចំណុច​អ្វី​ខ្លះ​​ចំពោះ​​ដៃគូ​របស់​អ្នក។ ៥) ​សកម្មភាព​ គឺ​​ត្រូវ​តែ​ដូច​ពាក្យ​សម្ដី​ ​ត្រូវ​ធ្វើ​សកម្មភាព​ ដូច​អ្វី​ដែល​អ្នក​បាន​និយាយ​ជា​មួយ​ដៃគូ​របស់​អ្នក។ ​មិន​​​ត្រូវ​និយាយ​ ឬ​សន្យា​​ផ្សេង​ ទៅ​ធ្វើ​ផ្សឹង​នោះ​ទេ។ ​បើ​អ្នក​ធ្វើ​​មិន​បាន​នោះ​ទេ​ ហាក់​បី​ដូច​ជា​ចំណុច​​ប៉ុន្មាន​ខាង​លើ​គ្មាន​ន័យ​នោះ​​ទេ។ ដូច្នេះ​​ត្រូវ​​តែ​អនុវត្ត​​ឱ្យ​បាន៕​ ​ដោយ៖ រតនៈ​វិភូ​ ​​ ​
X
5s