រៀន​មេរៀន​ជីវិត​​​ពី​សម្រង់​សម្ដី​ទាំង​៨​ឃ្លា​​របស់​លោកLi Ka Shing  ​ ​មហាសេដ្ឋី​ហុងកុង​​​ល្បី​បំផុត​នៅ​អាស៊ី​​



១) ​«​ខ្ញុំ​មិនមែន​មាន​សំណាង​នោះ​ទេ​។ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ ​ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្ញុំ​បាន​កំណត់​»។ ២) ​«​បើ​អ្នក​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​ ​នោះ​រឿង​ល្អ​ក៏​កើតឡើង​ចំពោះ​អ្នក​​វិញ​ដែរ​»។ ៣) «​ភាព​រីករាយ​បំផុត​ចំពោះ​ខ្ញុំ​ ​គឺ​នៅ​ពេល​​ប្រឹង​ធ្វើ​ការងារ​ខ្លាំង​ ​ហើយ​ព្យាយាម​បង្កើត​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន​»។ ៤) ​«​មនុស្ស​ទូទៅ​ធ្វើការ​​ត្រឹម​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ប៉ុន្តែ​ខ្ញុំ​ធ្វើ​ការ​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​»។ ៥) ​«​ឪពុក​របស់​ខ្ញុំ​​ ​ស្លាប់​ដោយសារ​ជម្ងឺ​របេង​ ​នៅ​ពេល​ដែល​​គ្រួសារ​យើង​គ្មាន​លទ្ធភាព​ដើម្បី​រក​ការ​ព្យាបាល​។ ​ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ ​អំពី​អារម្មណ៍​​តែលតោល​​ ​និង ​ភាព​ឯកោ»។ ​៦) ​«​​នៅ​ពេលណា​ដែល​​​ខ្ញុំ​និយាយ​ថា «​យល់ព្រម»​មានន័យ​ថា ​វា​ជា​កិច្ចសន្យា​មួយ​ទៅ​ហើយ​»។ ​៧) ​«​កេរ្តិ៍ឈ្មោះ​គឺ​ជា​កូនសោ​ ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​។ ​អ្នក​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ ​អតិថិជន​របស់​អ្នក​»។ ​៨) ​«​ក្រុមហ៊ុន​មួយ​ ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​មនុស្ស​ជាច្រើន​​ ​មិនមែន​មនុស្ស​តែ​ម្នាក់​អាច​ធ្វើ​បាន​ទេ​»។ ​ប្រភព៖ www.quoteswise.com ​& www.forbes.com
X
5s