​កិច្ចការ​សំខាន់ៗ​ដែល​គួរ​ធ្វើ ​ដើម្បី​ជួយ​ឲ្យ​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​ជោគជ័យ​!​​



ពេល​រាត្រី​គឺ​ជា​ពេល​មួយ​ ​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ការ​សម្រាក​​​ក្រោយ​ពេល​​ហត់នឿយ​យ៉ាង​ខ្លាំង​​ ​ក្នុង​ការ​បំពេញ​ការងារ​ ​​ឬ ​ការ​សិក្សា​ពេញ​​។ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ​មិន​មាន​មែន​មាន​ន័យ​ឲ្យ​តែ​ដល់​ពេល​យប់​ភ្លាម​ ​អ្នក​ត្រូវ​ចូល​គេង​ភ្លាម​នោះ​ឡើយ​ ​ពោល​គឺ​ត្រូវ​តែ​ធ្វើ​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន​សិន​ ​ដើម្បី​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ជីវិត​របស់​អ្នក ​អាច​ដើរឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ឆាប់រហ័ស​។ ខាង​ក្រោម​នេះ​​ ​គឺ​ជា​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​មុន​ពេល​ចូលគេង៖ ​១) ​ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ​៖ ​ដោយសារតែ​រវល់​ខ្លាំង​ពេក ​គ្រួសារ​នីមួយៗ​​​កម្រ​នឹង​បាន​ជួបជុំ​គ្នា​ខ្លាំង​ណាស់​ក្នុង​មួយថ្ងៃៗ​ ​ហើយ​នៅ​ពេល​ត្រលប់​មក​ពី​ធ្វើការ​វិញ​រៀងខ្លួន​នោះ​ ​ម្នាក់ៗ​​ក៏​ឆាប់​ទៅ​សម្រាក​បាត់ ​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ហាក់​ដូច​មាន​ភាព​សោះកក្រោះ​។ ​ដូច្នេះ​ហើយ​ ​មិន​ថា​រវល់​ ​ឬ ហត់នឿយ​យ៉ាង​ណា​ទេ​ ​អ្នក​គួរ​តែ​ចំណាយ​ពេល​​ជា​មួយ​គ្រួសារ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ​ព្រោះ​វា​ជា​សេចក្តី​សុខ​ដ៏​សំខាន់​ដែល​ ​មនុស្ស​ភាគ​ច្រើន​មើល​រំលង។ ២) អាន​សៀវភៅ​៖ ​​មិន​ថា​​អ្នក​មាន​ចំណេះដឹង​ច្រើន​ប៉ុណ្ណា​ទេ​ ​តែ​​ការ​រៀនសូត្រ​គ្មាន​ដែន​កំណត់​នោះ​ឡើយ​ ​​ហើយ​​កាលណា​អ្នក​កាន់​តែ​រៀន​ ​នោះ​អ្នក​នឹង​កាន់​តែ​ដឹង​ច្រើន​ផង​ដែរ​។ ​ដូច្នេះ​ហើយ​ ​មុន​ពេល​ចូល​គេង​ ​អ្នក​គួរ​តែ​ចំណាយ​ពេល​សមស្រប​ដើម្បី​អាន​សៀវភៅ​ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ជា​ប្រចាំ​ ​ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ថែមទៀត​។ ​​​​​​​​​៣) ​​រៀបចំ​ផែនការ​​សំខាន់ៗ​សម្រាប់​ស្អែក​៖ ​ដើម្បី​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​លទ្ធផល​ល្អ​ ​គឺ​ទាមទារ​ឲ្យ​មានការ​រៀបចំ​ផែនការ​ច្បាស់លាស់​ជាមុន​សិន ​មិន​មែន​ចាប់ផ្តើម​ធ្វើ​ភ្លាមៗ​តែ​ម្តង​នោះ​ទេ​។ ​​ដូច្នេះ​ហើយ​ ​មុន​ពេល​ចូល​គេង​​អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ ​ដើម្បី​រៀប​ចំ​ការងារ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​ ​ដើម្បី​ប្រាកដ​ថា ​​អ្នក​នឹង​អាច​ធ្វើ​វា​បាន​យ៉ាង​ល្អ​តាមរយៈ​​ការ​គិតគូរ ​និង គ្រោង​ចំណុច​សំខាន់ៗ​រួច​ស្រេច​ទៅ​ហើយ​​​។ ៤) ​ស្តាប់​តន្ត្រី​៖ ​ការ​ស្តាប់​តន្ត្រី​នៅ​ពេល​រាត្រី​ ​អាច​ជា​ឱសថ​​ដ៏​ស័ក្តិសិទ្ធិ​​ក្នុង​ការ​ពង្រឹង​ផ្លូវ​ចិត្ត​របស់​អ្នក ​តាមរយៈ​ការ​ជម្រុះ​ចោល​នូវ​ភាព​ស្មុគស្មាញ​ជាច្រើន​ ​ដែល​អ្នក​បាន​ជួប​ប្រទះ​ពេញ​មួយ​ថ្ងៃ​នោះ​។ ​​​អ្នក​គួរ​ចំណាយ​ពេល​ខ្លះ​ ​ដើម្បី​ស្តាប់​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត​មុន​ពេល​ចូល​គេង​ ​ដើម្បី​បំបាត់​ភាព​តានតឹង​ក្នុង​ចិត្ត ​និង ​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ​នៅ​ពេល​ក្រោក​ពី​ដំណេក​វិញ​៕ ​​ដោយ​៖ ​អ៊ុន ​ភក្តី​
X
5s