គម្រោងអាជីវកម្មដែលល្អ មិនអាចខ្វះចំណុចសំខាន់ទាំង៣នេះជាដាច់ខាត
ការចាប់ផ្តើមជំនួញនីមួយៗមិនមែនជារឿងងាយស្រួលនោះទេ វាឈឺក្បាលខ្លាំងណាស់ពីព្រោះថា អ្នកត្រូវមានដើមទុន គំនិតល្អៗនិងយុទ្ធសាស្ត្រច្បាស់លាស់និងត្រឹមត្រូវដើម្បីធានាបាននូវភាពជោគជ័យ។ ប៉ុន្តែ ជំហានទីមួយមុននឹងចាប់ផ្តើមជំនួញបានគឺសរសេរគម្រោងអាជីវកម្ម( Business Plan)ឲ្យបានល្អ។
ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកបាន៖
១) កំណត់គោលដៅរបស់អ្នក
គម្រោងអាជីវកម្មគឺជាគម្រោងការមួយដែលអ្នកជំនួញត្រូវដើរតាមហើយក៏ជាកម្លាំងចិត្តមួយដែលជួយដាស់តឿនអ្នកជំនួញរាល់ពេលដែលបាក់ទឹកចិត្ត។ រាល់អ្នកជំនួញទាំងអស់ត្រូវឆ្លើយឲ្យបាននូវសំនួរ២៖ ១ ហេតុអ្វីបានជាអ្នកធ្វើជំនួញមួយនេះ និងទី២តើអ្វីទៅជាគុណតម្លៃនៃជំនួញមួយនេះ។
២) មានទស្សនៈច្បាស់លាស់
គន្លឹះមួយដែលនាំឲ្យអាជីវកម្មរបស់អ្នកជោគជ័យគឺការមានទស្សនៈមួយច្បាស់លាស់ តើអ្នកចង់សម្រេចអី។ ក្រោយពីដឹងថាអ្នកចង់សម្រេចអ្វីហើយ ចូរអ្នកគិតដល់គន្លឹះយ៉ាងហោចណាស់៤ដែលជួយអ្នកឲ្យដើរដល់គោលដៅ។
៣) កំណត់ទីផ្សារ
ការកំណត់ទីផ្សារឬអតិថិជនអាចជារឿងលំបាកមួយ ប៉ុន្តែវាជារឿងចាំបាច់ដែលមិនអាចរំលងបាន។ អ្នកត្រូវកំណត់ឲ្យច្បាស់ថា តើទំនិញ ផលិតផលឬសេវាកម្មរបស់អ្នកផ្តល់ជូនអ្នកណាដែរ តើវាសម្រាប់អ្នកមាន អ្នកមធ្យម សិស្សឬសម្រាប់អ្នកធ្វើការ។ល។ អ្នកត្រូវកំណត់ឲ្យបានច្បាស់ បើអ្នកពុំអាចកំណត់បានទេ អ្នកត្រូវកែប្រែផលិតផលឬកែប្រែទីផ្សាររបស់អ្នកម្តងទៀត៕
ប្រែសម្រួល៖ អុឹង មុយយូ
ប្រភព៖businessnewsdiary.com