ចំណេះដឹង​ខ្លីៗ​៖ ​តើ​អ្នក​ដឹង​ទេ​ថា ​មហាកំពែង​(The Great Wall) ​របស់​ចិន​ ​មាន​ប្រវែង​ប៉ុន្មាន​?​



មហាកំពែង​របស់​ចិន​ មាន​ប្រវែង​សរុប​ប្រមាណ​ ២១ ១៩៦,១៨​គីឡូម៉ែត្រ​​។ ​នេះ​ជា​ទិន្នន័យ​ផ្លូវការ​ និង ចុងក្រោយ​របស់​ចិន​នៅ​ឆ្នាំ​២០១២​​ ដែល​ធ្វើ​ឡើង​ក្រោយ​ពេល​ចុះ​ទៅ​ស្រាវជ្រាវ​សាជាថ្មី ​ដោយ​ប្រើ​អ្នក​បច្ចេកទេស​ប្រមាណ​៤០០០​នាក់​​​ ហើយ​ការ​ស្រាវជ្រាវ​នេះ​ធ្វើ​​ឡើង​រយៈពេល​៤​ឆ្នាំ​។

សូម​បញ្ជាក់​ថា​ ​​​មហាកំពែង​(The Great Wall) ​របស់​ចិន​​ ​​​កន្លង​មក​ត្រូវ​បាន​គេ​ ​សន្និដ្ឋាន​ថា ​មាន​ប្រវែង​ផ្សេងៗ​គ្នា​​ ដូច្នេះ​ហើយ​ទើប​អ្នក​ជំនាញ​របស់​ចិន​បាន​ចំណាយ​ពេល​រហូត​ដល់​៤​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​ និង វាស់វែង​ប្រជែង​ពិត​ប្រាកដ​៕

X
5s