តើ​​​​ក្រុមហ៊ុន​ Vital ​មាន​ដំណើរការ​អាជីវកម្ម​​​យ៉ាង​ដូចម្ដេច? ​សូម​ស្ដាប់​បទ​សម្ភាសន៍​​ពិសេស​ជា​មួយលោក​ឧកញ៉ា​ ឡាវ វ៉ាន់​​



BlueMedia Cambodia ​ដែល​ជា​ដៃគូ​​របស់​គេហទំព័រ​ BizKhmer ​បាន​ធ្វើ​បទ​សម្ភាសន៍​​ និង​ផលិត​វីដេអូ​ពិសេស​ជា​មួយ​លោក​ ឧកញ៉ា​ ឡាវ វ៉ាន់ ​សមាជិក​ក្រុម​ប្រឹក្សា​​ភិបាល​នៃ​ក្រុមហ៊ុន​ អិន វី ស៊ី​ ខប​ភើ​រេសិន​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​​ ទឹក​បរិសុទ្ធ​វីតាល់​។ លោក​ ឧកញ៉ា​ ឡាវ វ៉ាន់ ​​​បាន​បង្ហើប​ថា​ មាន​ហេតុផល​ដែល​លោក​ឈាន​ដល់​ការ​បង្កើត​ក្រុមហ៊ុន​ផលិត​ទឹក​បរិសុទ្ធ​នេះ​ឡើង​ដោយ​សារ​តែ​លោក​ឧកញ៉ា​​កាល​ពី​ដើម​ឡើយ​ចូលចិត្ត​ហាត់​ប្រាណ​ ​ប៉ុន្តែ​មិន​មែន​ចង់​បាន​រាង​ស្លីម​នោះ​ទេ​ ​គឺ​លោក​ចង់​បាន​អាយុ​វែង។ លោក​ចូលចិត្ត​ជិះកង់​​ ហើយ​ការ​ជិះ​កង់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​​​ពិសា​​ទឹក​ច្រើន។ ​លោក​បាន​ជ្រើស​ទឹក​ពី​ក្រៅ​ប្រទេស ​ដោយ​សារ​តែ​លោក​មិន​ជឿ​ជាក់​លើ​គុណភាព​ទឹក​ក្នុង​ស្រុក​នា​ពេល​នោះ។ ​ដោយ​សារ​តែ​លោក​ញ៉ាំ​ទឹក​ពី​ក្រៅ​ប្រទេស​ច្រើន ចំណាយ​ក៏​អស់​ច្រើន​ លោក​ក៏​នឹក​ឃើញ​ការ​ផលិត​ទឹក​ក្នុង​ស្រុក​ដែល​មាន​គុណភាពតែ​ម្ដង។ ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
X
5s