មហាសេដ្ឋី Warren Buffett មិនចង់ឱ្យអ្នករាល់គ្នាវិនិយោគដូចគាត់ទេ ដឹងថាហេតុអ្វីទេ?
អ្នកជំនាញមិនតិចនាក់នោះទេ ដែលបានលើកឡើងថា លោកមហាសេដ្ឋី Warren Buffett ជាអ្នកវិនិយោគដ៏ពូកែម្នាក់នៅក្នុងទីផ្សារភាគហ៊ុន ហើយលោកតែមានដំបូន្មានជាច្រើនដល់អ្នកវិនិយោគរាប់លាននាក់នៅជុំវិញពិភពលោក។ ទោះជាយ៉ាងណា អ្នកកាសែតហិរញ្ញវត្ថុលោក Helaine Olen និងសាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈលោក Harold Pollack ដែលបានចេញផ្សាយសៀវភៅថ្មីមួយក្បាលដែលមានចំណងជើងថា The Index Card មិនលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាវិនិយោគដូចមហាសេដ្ឋី Warren Buffett នោះទេ។ អ្នកនិពន្ធរូបនេះបានពន្យល់ពីចំណុចមួយ គឺថា ៖«បើអ្នកចង់កាត់សក់ មិនចាំបាច់សួរជាងកាត់សោះនោះទេ»។ ដោយឡែក ការរៀនសូត្រពីការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបលោក Warren Buffett មិនអាចយកជាមនុស្សគំរូក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនណាស់។ នៅពេលដែលអ្នកវិនិយោគមួយចំនួន មានធនធាន និងសមត្ថភាព ជឿថា ខ្លួនឯងអាចក្លាយជា Warren Buffett បាន។ តែតាមពិតវាមិនមែនអីចឹងនោះទេ។ ពួកគេគ្មានឈ្មោះដែលអាក្រក់ពេកនោះទេ ប៉ុន្តែពួកគេមិនដែលធ្លាប់សរសេរសៀវភៅដែលផ្ដល់ដំបូន្មានការវិនិយោគល្អដាច់បំផុតនោះឡើយ ហើយពួកគេបានយកអាជីពរបស់គេទៅបង្ហាញពីជីវិតនៃភាពជាអ្នកវិនិយោគ។ តាមប្រភពខាងលើ នៅពេលដែលវេលាដល់ដែលតម្រូវឱ្យអ្នកសម្រេចចិត្តវិនិយោគ ហើយនៅពេលដែលយើងត្រូវធានាថាត្រូវធ្វើរឿងមួយ នោះប្រហែលជាយ៉ាងដើរលើជម្រើសខុស។ ចំណុចដែលត្រូវរៀនសូត្រមួយគឺ ផ្ទុយស្រឡះពីទ្រឹស្ដីរបស់មហាសេដ្ឋីខាងលើ។ យើងទិញភាគហ៊ុននៅពេលថ្លៃទីផ្សារឡើង ហើយលក់វិញនៅពេលទីផ្សារចុះ។ នេះជាទ្រឹស្ដីដ៏សាមញ្ញរបស់មហាសេដ្ឋីខាងលើ ប៉ុន្តែអ្វីដែលធ្វើឱ្យហួសចិត្តនោះគឺថា ភាគហ៊ុនដែលយើងទិញនោះគឺអាក្រក់ជាងភាគហ៊ុនដែលយើងលក់ទៅទៀត។ នេះជាជម្រើសដ៏អាក្រក់៕