ចិនជាមហាអំណាចយោធា មានទាហានសកម្មច្រើនបំផុតក្នុងលោក
ក្នុងរបាយការណ៍ ចាត់ចំណាត់ថ្នាក់កងទ័ពខ្លាំងឆ្នាំ ២០១៧ (2017 Military Strength Ranking) របស់ Global Firepower បានធ្វើការវាស់វែងកម្លាំងយោធារបស់ប្រទេសចំនួន ១៣៣ ដោយផ្អែកលើប៉ារ៉ាម៉ែត្រចំនួន ៥០រួមទាំង ភាពចម្រុះនៃគ្រឿងសព្វាវុធ ចំនួនទ័ព ភស្ដុភារ និងឧស្សាហកម្មគាំទ្រផ្នែកយោធាជាច្រើនទៀត។ ខាងក្រោមនេះ គឺជាប្រទេសទាំង ៥ដែលមានកម្លាំងទ័ពខ្លាំងក្លាដាច់គេលើលោក ហើយចំណាត់ថ្នាក់ផ្អែកទៅលើ ចំនួនទាហានសកម្ម(Active Personnel)ដែលសំដៅទៅលើចំនួនទាហានដែលមានលក្ខណៈសម្បត្តិប្រយុទ្ធគ្រប់គ្រាន់។ ដោយឡែក ចិននៅឈរចំណាត់លេខមួយ មិនចម្លែកនោះទេ ព្រោះថា ចិនជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងលោក។ ១) ប្រទេសចិន៖ ចំនួនប្រជាជនសរុប៖ ១ ៣៧៩ ៣០២ ៧៧១នាក់ ហត្ថពលិក៖ ៧៥០ ០០០ ០០០នាក់ ទាហានសរុប៖ ២ ៦៩៣ ០០០នាក់ ទាហានសកម្ម៖ ២ ១៨៣ ០០០នាក់ ទាហានបម្រុង៖ ៥១០ ០០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ៦១៩ ០០០ ០០០នាក់ ២) ប្រទេសឥណ្ឌា៖ ចំនួនប្រជាជនសរុប៖ ១ ២៨១ ៩៣៥ ៩១១នាក់ ចំនួនអ្នកដែលអាចធ្វើទ័ពបាន៖ ៦១៦ ០០០ ០០០នាក់ ទាហានសរុប៖ ៤ ២០៧ ២៥០នាក់ ទាហានសកម្ម៖ ១ ៣៦២ ៥០០នាក់ ទាហានបម្រុង៖ ២ ៨៤៤ ៧៥០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ៤៨៩ ៦០០ ០០០នាក់ ៣) សហរដ្ឋអាមេរិក៖ ចំនួនប្រជាជនសរុប៖ ៣២៦ ៦២៥ ៧៩១នាក់ ចំនួនអ្នកដែលអាចធ្វើទ័ពបាន៖ ១៤៥ ២១៥ ០០០នាក់ ទាហានសរុប៖ ២ ០៨៣ ១០០នាក់ ទាហានសកម្ម៖ ១ ២៨១ ៩០០នាក់ ទាហានបម្រុង៖ ៨០១ ២០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ១២០ ០២៥ ០០០នាក់ ៤) ប្រទេសរុស្ស៊ី៖ ចំនួនប្រជាជនសរុប៖ ១៤២ ២៥៧ ៥១៩នាក់ ចំនួនអ្នកដែលអាចធ្វើទ័ពបាន៖ ៧០ ០០០ ០០០នាក់ ទាហានសរុប៖ ៣ ៥៨៦ ១២៨នាក់ ទាហានសកម្ម៖ ១ ០១៣ ៦២៨នាក់ ទាហានបម្រុង៖ ២ ៥៧២ ៥០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ៤៧ ០០០ ០០០នាក់ ៥) ប្រទេសកូរ៉េខាងជើង៖ ចំនួនប្រជាជនសរុប៖ ២៥ ២៤៨ ១៤០នាក់ ហត្ថពលិក៖ ១៣ ០០០ ០០០នាក់ ទាហានសរុប៖ ៦ ៤៤៥ ០០០នាក់ ទាហានសកម្ម៖ ៩៤៥ ០០០នាក់ ទាហានបម្រុង៖ ៥ ៥០០ ០០០នាក់ អ្នកគ្រប់អាយុចូលទាហាន៖ ១០ ១០០ ០០០នាក់៕ ចុចអាន៖ ទាំងនេះជាប្រទេសដែលមានកម្លាំងយោធាខ្លាំងក្លាក្នុងលោក
ដោយ៖ លង់ វណ្ណៈ