សៀវភៅ ៥ក្បាលដែលមហាសេដ្ឋីហាមមិនឱ្យអ្នកអានជាដាច់ខាត
គេហទំព័រ BizKhmer ធ្លាប់បានចេញផ្សាយនូវអត្ថបទជាច្រើនអំពីសៀវភៅដែលលោកអ្នកគួរអាន ជាពិសេសសៀវភៅពាក់ព័ន្ធនឹងវិស័យធុរកិច្ច។ ដោយឡែក នៅថ្ងៃនេះវិញ គេហទំព័រយើងខ្ញុំសូមចុះផ្សាយនូវសៀវភៅ ៥ក្បាលដែលមហាសេដ្ឋី ហាមមិនឱ្យអ្នកអានជាដាច់ខាត។
១) The Price of Inequality និពន្ធដោយ Joseph E. Stiglitz (បង្ហាញផលប្រយោជន៍ដ៏ធំធេងដែលក្រុមមនុស្សមួយចំនួនទទួលបានដោយបង្កើតបរិយាកាសដ៏អួអាប់ដល់សហគ្រិន និងអាជីវកម្មខ្នាតតូច)។
២) Clinton Cash និពន្ធដោយ Peter Schweizer (បរិយាយរិះគន់ដល់គ្រួសារលោក Bill Clinton និងលោកស្រី Hilllary Clinton)។
៣) Dark Money និពន្ធដោយ Jane Mayer (បង្ហាញពីអាថ៌កំបាំងរបស់មហាសេដ្ឋីបន្ទាប់ពីក្រុមសិទ្ធិរ៉ាឌីកាល់បានកើតឡើង...រៀបរាប់ពីលុយកខ្វក់)។
៤) Bonded Labor និពន្ធដោយ Siddharth Kara (ការដោះស្រាយប្រព័ន្ធទាសភាពនៅអាស៊ីខាងត្បូង)។
៥) Saving Capitalism និពន្ធដោយ Robert B. Reich (និយាយពីការសង្គ្រោះរបបមូលធននិយម)៕
ដោយ៖ រតនៈវិភូ