គំនិតសំខាន់ៗ ជួយឲ្យអ្នកមិនអស់សង្ឃឹមហើយមើលឃើញការបរាជ័យ ជាមេរៀនសំខាន់ក្នុងជីវិតវិញ
១) «ខ្ញុំអាចទទួលយកការបរាជ័យ ហើយគ្រប់គ្នាសុទ្ធតែបរាជ័យចំពោះអ្វីមួយ។ ប៉ុន្តែខ្ញុំមិនអាចទទួលយកការមិនព្យាយាមនោះឡើយ»។
---ដោយ Michael Jordan
២) «ពេលខ្លះ ការចាញ់ក្នុងសមរភូមិ អាចធ្វើឲ្យអ្នករកឃើញវិធីថ្មី ដែលអាចយកឈ្នះសង្គ្រាមបាន»។
---ដោយ Donald Trump
៣) «បរាជ័យក្នុងជីវិតជាច្រើនបានកើតឡើង នៅពេលដែលពួកគេមិនបានដឹងថា ខ្លួនបានដើរមកក្បែរភាពជោគជ័យទៅហើយ តែបែរជាបោះបង់ទៅវិញ»។
---ដោយThomas A. Edison
៤) «ការសម្រេចចិត្តមិនល្អ និង ការពន្យារពេល គឺជាដើមហេតុសំខាន់ នៃការបរាជ័យ»។
---ដោយGeorge Canning
៥) «រាល់ពេលដែលបរាជ័យ គឺជាជំហានឆ្ពោះទៅរកភាពជោគជ័យ»។
---ដោយ William Whewell
៦) «មនុស្សម្នាក់ដែលបរាជ័យច្រើនដង គឺមិនទាន់ចាត់ទុកជាមនុស្សបរាជ័យនោះឡើយ លើកលែងតែគាត់ចាប់ផ្ដើមបន្ទោសអ្នកដទៃ ចំពោះការបរាជ័យរបស់ខ្លួន»។
---ដោយJohn Burroughs