វិធីសាស្ត្រ ៥យ៉ាងដើម្បីបម្លែងស្ត្រេស្តទៅជាមិត្តភក្ដិរបស់អ្នក
រឿងធុញថប់ ឬស្ត្រេស្ដ គឺជារឿងជៀសមិនផុតនោះទេមិនថានៅក្នុងជីវភាពប្រចាំថ្ងៃ ឬក៏បំពេញកិច្ចការឱ្យគេនោះទេ។ ចុះធ្វើម៉េចដើម្បីធ្វើឱ្យស្ត្រេស្តប្រែក្លាយទៅជារឿងរៀងល្អសម្រាប់អ្នកតទៅវិញ?
១) ដកខ្លួនអ្នកចេញមួយរយៈសិន៖ រឿងធុញថប់គឺជៀសមិនរួចនោះទេ ដូច្នេះមានពេលខ្លះលោកអ្នកត្រូវដកខ្លួនអ្នកចេញ។ ដកខ្លួនចេញត្រង់ចំណុចនេះគឺថា លោកអ្នកមិនចាំបាច់ឆែកមើលអ៊ីមែល ឬទូរស័ព្ទរបស់អ្នក ហើយត្រូវផ្ដល់ខ្លួនអ្នកនូវពេលវេលាសមស្របមួយ។
២) គេងឱ្យគ្រប់គ្រាន់៖ ដើម្បីឱ្យសុខភាពរបស់អ្នកកាន់តែមានសុខភាពល្អទាំងផ្នែកស្មារតី និងគំនិត លោកអ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់។ ត្រូវធ្វើយ៉ាងណាលោកអ្នកអាចគេងឱ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដូច្នេះលោកអ្នកអាចមានសម្រាកខ្លះ ហើយមិនគិតរឿងអ្វីដែលធ្វើឱ្យអ្នកកាន់តែធុញថប់។
៣) ធ្វើដំណើរទៅមុខជានិច្ច៖ លោកអ្នកគួរហាត់ប្រាណឱ្យបានច្រើន ហើយត្រូវជំរិញទឹកចិត្តខ្លួនឯងធ្វើដំណើរទៅមុខជានិច្ច ពោលគឺមិនត្រូវរាថយជាដាច់ខាត។
៤) ផ្តោតទៅលើកិច្ចការដែលអ្នកកំពុងធ្វើ៖ទោះមានមែនភាពតានតឹងយ៉ាងណាក៏ដោយ ក៏លោកអ្នកត្រូវកំណត់ខ្លួនឯងថា លោកអ្នកត្រូវផ្ដោតអារម្មណ៍ទៅលើបញ្ហា ហើយព្យាយាមស្វែងរកដំណោះស្រាយ។ លោកអ្នកមិនត្រូវទោទន់ ឬបាក់ចិត្តនោះទេ ពោលគឺត្រូវពង្រឹងស្មារតីខ្លួនឯង និងផ្តោតទៅលើបេសកកម្មដើម្បីបំពេញការងារសម្រេចគោលដៅឱ្យបាន។
៥) អភិវឌ្ឍន៍ឥរិយាបថវិជ្ជមាន៖កុំគិតពីរឿងអវិជ្ជមាន ពោលគឺធ្វើយ៉ាងណាឱ្យខ្លួនឯងគិតតែពីរឿងវិជ្ជមាន។ ត្រូវធ្វើខ្លួនឱ្យមានទំនុកចិត្ត និងរៀបចំឥរិយាបថបែបវិជ្ជមានជានិច្ចក្នុងដំណើរឆ្ពោះទៅកាន់ដំណើរជីវិតមួយដ៏វែងឆ្ងាយ៕
ដោយ៖ រតនៈវិភូ