សៀវភៅ ៤ក្បាលដែលអាចផ្លាស់ប្ដូរអ្នកទៅជាមនុស្សផ្សេងមួយទៀត
ការអានសៀវភៅគឺជាទម្លាប់មួយដែលមិនអាចចោលបាននោះទេ ប្រសិនបើលោកអ្នកចង់អភិវឌ្ឍន៍ខ្លួនឯងទៅជាមនុស្សដែលមានផលិតភាពការងារខ្ពស់ ក្រៅពីរៀនសូត្រពីគ្រូនៅសាលា ឬនៅកន្លែងធ្វើការ។ សៀវភៅខាងក្រោម ៤ក្បាលនេះ អាចផ្លាស់ប្ដូរអ្នកទៅជាមនុស្សផ្សេងទៀតបាន៖
១) The Alchemist និពន្ធដោយ Paulo Coelho៖ បង្ហាញពីរបៀបស្វែងរកសំណាងឬជោគវាសនានៅក្នុងជីវិត។ សៀវភៅនេះរៀបរាប់ពីការស្វែងរកកំណប់ដ៏មានតម្លៃតាមរយៈសុបិន។
២) The Little Prince និពន្ធដោយ Antonie de Saint-Exupery៖ រៀបរាប់អំពីសាច់រឿងមួយដែលអ្នកបើកយន្តហោះម្នាក់បានធ្លាក់យន្តហោះនៅវាលខ្សាច់សាហារ៉ា ហើយក៏បានជួបព្រះអង្គម្ចាស់ក្មេងមួួអង្គ។ ព្រះអង្គម្ចាស់នោះបាននិទានពីដំណើរផ្សព្វព្រេងនៅភពចំនួន ៦ ប្រាប់អ្នកបើកយន្តហោះនោះ។ នៅក្នុងភពនីមួយៗ ព្រះអង្គម្ចាស់តែងតែបានជួបអ្វីម្យ៉ាងដែលមានឥទ្ធិពលលើខ្លួន។ វាជាសៀវភៅសម្រាប់ក្មេងអានតែអាចការប្រែការគិតរបស់អ្នកបាន។
៣) The Kite Runner និពន្ធដោយ Khaled Hosseini៖ សៀវភៅនេះអាចធ្វើឱ្យអ្នកយំ អាចធ្វើឱ្យអ្នកខឹង អាចធ្វើឱ្យអ្នកសប្បាយ។ អ្នកអាននឹងដឹងពីរឿងសម្ងាត់ផ្សេងៗនៅក្នុងគ្រួសារ ដឹងពីជម្រៅនៃសេចក្ដីស្នេហាដំបូង និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពមានន័យចំពោះមនុស្សគ្រប់គ្នា។
៤) I am Malala និពន្ធដោយ Malala Yousafzai៖ ក្នុងវ័យតែ ១៨ឆ្នាំ កញ្ញា Malala បានសរសេរសៀវភៅមួយក្បាល ហើយបានចាប់ផ្ដើមរៃអង្គាសប្រាក់ ហើយក្រោយមកក៏បានឈ្នះពានរង្វាន់ ណូបែលសន្តិភាពមួយ។ អានសៀវភៅ លោកអ្នកនឹងដឹងពីតម្លៃនៃកិច្ចការមនុស្សធម៌ដែលមនុស្សគ្រប់គ្នាគួរតែធ្វើ៕
ដោយ៖ រតនៈវិភូ